ហ្វេសប៊ុក៖ សៀម​ ពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ….

កាលពិពេលថ្មីៗនេះមានម្ចាស់គណនី ហ្វេសប៊ុកខាងលើបានសរសេរប្រាប់ឱ្យដឹងថា៖

«សៀម​ ពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រងដ៏គួរអោយសរសេីរ​ មិនយូរមិនឆាប់​គេអាចនឹងក្លាយជាម្ចាស់អរិយធម៌​ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លី​»។

ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត ដែលមានឈ្មោះ Kimhouth Son បានចូលទៅបញ្ចេញមតិក្នុងខមិន ដែលមានខ្លឹមសារថា៖

«ខ្មែរធ្លាប់ដៀលសៀមថា ចោរលួចទឹកដី លួចវប្បធម៏ អួតថាខ្លួនទើបជាម្ចាស់ទឹកដី ម្ចាស់អារិយធម៏ តែអ្នកមានក្រលេកមើលទេថា គេដើរដល់ណាហើយ គេដើរឆ្ងាយហើយ ប្រជាជនគេច្រើនជាងយើង ទឹកដីគេធំជាងយើង តំបន់កម្សាន្តគេស្កេកស្កះវប្បធម៏គេសម្បូរបែប ទូលំទូលាយ ទីក្រុងគេទំនើប ស៊ីវីល័យ ហើយអ្នកណាមិនដឹងថា ថៃជាប់ជាគោលដៅទេសចរណ៏លេខ ១លើលោក? ចុះយើងវិញ? យើងសល់អី? បើសូម្បីតែសម្បត្តិធំៗទុកអួតគេ មើលថែមិនបានផង កំពង់សោម សៀមរាប ទៅជាអីហើយ? ឈប់អួតអាងក្តែងៗស្រែកថាគេលួចទៅ ព្រោះនៅលើយើងក៏មិនសល់អីដែរ»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក