គួរឲ្យសរសើរ! លោកពូកុយ ឆ្លៀតទៅសួរសុខទុក្ខ តារាកំប្លែងជើងចាស់ លោក តាការេ ដែលមានជំងឺពុកឆ្អឹង…

កាលពីពេលថ្មីៗនេះ ក្នុងគណនីហ្វេសប៊ុករបស់លោកពូកុយបានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា៖

«ថ្ងៃនេះមកសំដែងល្ខោនវត្តភែកនៅស្រុកភ្នំស្រួចកាត់តាមផ្លូវសំរោងយ៉ោងចូលមកដល់គ្រាំងស្លែងខ្ញុំក៍ចូលសួរសុខទុក្ខតាការេដែលគាត៉ជាកំប្លែងជើងចាស់មានជំងឺពុកឆ្អឹងគួអាសូរគាត់ណាស់មានជីវភាពខ្វះខាតថ្ងៃមុនបានលោកហេងឡុងជួយគាត់មួយដងហើយដើម្បីជួយសំរួលជីវភាពនិងថ្នាំលេបប្រចាំថ្ងៃផងដែរសូមបងប្អូនកូនក្មួយមេត្តាជួយគាត់ផងអាណិតគាត់ណាស់🙏🏼🙏🏼🙏🏼»។

គ្រាន់តែបានឃើញភ្លាម បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានលើកថា៖

«សូមជូនពរទាំងម្ចាស់ជំនួយ ទាំងអ្នកជំងឹសូមអាេយអ្នកទាំងពីរមានសុខភាពល្អរដូចគ្នា កំលាំងមាំមួន នឹងអាយុយឺនយូរតរៀងទៅ ។និងមានអ្នកខ្លះថា នឹកឃើញកាល ពីរមុនអង្គុយ មើលល្ខោន ហើយចង់ឃើញជាងគេនោះ គឺលោក តាការេ និងហើយ សើចចង់លិចនោម ជូនពរលោកតា អោយមានសុភាពល្អ វិញ»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក