គួរឲ្យអាណិត! ចាន់ សុបញ្ញា បេក្ខភាព X Factor មានជិវិតក្រភឆាកបែបនេះសោះ ដោយរស់…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ក្មេងប្រុសដ៏មានសមត្ថភាពស្រែកច្រៀងពីរោះមិនចាញ់មនុស្សធំ បេក្ខភាព X Factor ចាន់​ សុបញ្ញា កាន់តែមានសមត្ថភាពខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលទទួលបាននូវប្រជាប្រិយភាព និងជោគជ័យស្ទើរតែគ្រប់វគ្គ។

យ៉ាងណាមិញ បើងាកទៅមើលជីវិតរបស់ក្មេងប្រុសរូបនេះវិញ ឃើញថានៅពីក្រោយកម្លាំងចិត្តដ៏ល្អរបស់ប្អូនប្រុស ការស្លៀកពាក់រៀបចំខ្លួន គឺបានដោយព្រះសង្ឃមួយអង្គ ដែលតែងតែនៅក្មេងប្អូនជានិច្ច។

នៅក្នុងនោះដែរ ឃើញថាប្អូនប្រុសបានរស់នៅ ក្រោមការអប់រំពីព្រះសង្ឃនេះតាំងតែនៅតូចមកម្ល៉េះ ជាមួយការមើលថែយ៉ាងល្អដិតដល់ ស្របពេលដែលបច្ចុប្បន្នកាន់តែធំបន្តិច ក៏បានចូលច្រៀង មានការគាំទ្រខ្លាំងបែបនេះ។

ទង្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រមួយចំនួន នៅតែមិនទាន់ដឹងច្បាស់នោះទេ ថាព្រះសង្ឃមួយអង្គ ដែល បញ្ញា បានរស់នៅជាមួយតាំងតែពីក្មេងនេះ គឺត្រូវជាអ្វី ព្រោះរាល់សកម្មភាពពិតជាស្រលាញ់ប្អូនប្រុសខ្លាំងតែម្តង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload