មិនជឿកុំប្រមាថ! ចាស់ៗពីដើមថា ដើមរាំងសាប អាចកំចាត់មន្តអាគម (ផ្លូវងងឹត) និងជាតិស្រវឹង ឱ្យសាបរលាបដ៏ពូកែ

បើតាមជំនឿរចាស់បុរាណ(ដើមរាំងសាប) នេះអាចការពារមន្តអាគមផ្សេងៗនៅក្នុងផ្លូវងងឹតឲ្យសាបរលៀប នឹងវិនាសសន្តិបាន ពួកគាត់តែងតែយកមកដាំតាមរបងផ្ទះនិងជាប់ជណ្តើរហើយមួយផ្នែកទៀតគឺអាចជួយបន្សាបជាតិស្រវឹងបានយ៉ាងមានប្រសិទ្ធិភាពបំផុត។

សូមបញ្ជាក់ផងដែរថា ដើមឈើនេះ អាចបន្សាបជាតិស្រវឹង ហើយក៏អាចបន្សាបមន្តអាគម ផ្លូវងងឹត ដ៏ពូកែស័ក្តសិទ្ធិផងដែរ ដោយគ្រាន់តែយកសំបកដើមរាំងសាបមកបៀមប៉ុណ្ណោះ ហើយដើមឈើមួយនេះសំបូរនៅខេត្តសៀមរាបខ្លាំងណាស់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambofox