តារាសម្តែងលោក សាយ សៀរ៉ា កោសក់អ៊ីចឹងទៅមើលមួយភ្លែតច្រឡំតារាល្បីឈ្មោះចិន Dicky Cheung

តារាសម្ដែង​រូប​ស្រស់​សង្ហា​ សាយ សៀរ៉ា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រូប​លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្រោយ​ពី​ឃើញ​កំលោះ​សង្ហា​រូប​នេះ​កោសក់​អស់​មើល​មួយ​ភ្លែត​ច្រឡំ​កំពូល​តារា​សម្ដែង​ចិន​ល្បី​ឈ្មោះ​លោក Dicky Cheung។

បើ​តាម​ សាយ សៀរ៉ា ឲ្យ​ដឹង​ថា រូប​ថត​ដែល​លោក​បង្ហោះ​កោសក់​នោះ​មិន​មែន​កោសក់​​មែន​ទែន​ឡើយ​គឺ​យក​​សំភារៈ​មក​បិទ​លើ​សក់​តែ​ប៉ុណ្ណោះ។ បើ​កំពូល​តារា​សម្ដែង​ចិន​លោក Diky Cheung កោ​សក់​ពិត​ៗ​តែម្ដង​អត់​មាន​បិទ​អ្វី​ទេ​។

មួយ​វិញ​ទៀត​លោក​ ក៏​មិន​ហ៊ាន​យក​ខ្លួន​ទៅ​ប្រៀបធៀប​ជាមួយ​កំពូល​តារាសម្ដែង​ចិនលោក Diky Cheung នោះ​ទេ តែ​ទោះបី​ជា​យ៉ាង​ណា​​តួ​ឯក​ប្រុស​ក្នុង​រឿង​ “មុខកំបិតមុខស្នេហ៍” ​សូមអរគុណ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដែល​​ចាប់​អារម្មណ៍​​​លើ​រូប​លោក ទើប​យក​រូប​ទៅ​ប្រៀបធៀប​ដូច្នេះ។

លោក​ថា​៖”តាម​ពិត​ទៅ​រូប​ភាព​បិទ​ដូចកោសក់​ហ្នឹង​គឺ​ជា​ឈុត​ឆាក​មួយ​ក្នុង​រឿង ​ “មុខកំបិតមុខស្នេហ៍” ដោយ​សម្ដែង​ក្នុង​ឈុត​ឆាក​តួ​ស្រី​មាន​មហារីក​ខួក្បាល​ហើយ​តួ​ប្រុស​សុខ​ចិត្ត​កោសក់​លួង​នាង ដើម្បី​កុំ​ឲ្យ​គិត​ច្រើន​ ហើយ​ជូន​នាង​ដើរ​លេង​កន្លែង​ស្ងាត់ៗ​ ធ្វើ​អ្វី​ឲ្យ​នាង​សប្បាយ​ចិត្ត​”៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dermdoung