អបអរសាទរ! តារារ៉េប Morano រៀនចប់ ទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាថ្ងៃនេះ

ប្រិយមិត្តមួយចំនួនប្រាកជាបានស្គាល់នូវតារាចម្រៀងរ៉េបប្រុសដ៏មានប្រជាប្រិយភាព លោក Morano បច្ចុប្បន្នកាន់តែទទួលបាននូវការស្រលាញ់ និងចូលចិត្តពីបណ្តាអ្នកគាំទ្រយុវវ័យជាច្រើន ជាមួយនឹងការបញ្ចេញបទចម្រៀងផ្សេងៗ ដ៏គួរឲ្យចាប់អារម្មណ៍។

ទោះបីជាត្រូវចំណាយពេលធ្វើភ្លេង និពន្ធទំនុកការច្រៀងជាច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាប្រុសរូបនេះមិនចោលការសិស្សានោះទេ ខណៈពេលដែលកាលពីព្រឹកមិញនេះ លោកបានទៅទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា យ៉ាងរីករាយ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់លោក ដែលទោះបីជាមានការងារច្រើនធ្វើយ៉ាងណាក្តី តែលោកនៅតែខិតខំរៀន រហូតទទួលបាននូវភាពជោគជ័យខ្លាំងបែបនេះ។

ដោយលោកបានសរសេរៀបរ៉ាប់នៅលើហ្វេសប៊ុកថា៖

«This’s Morano right here មកទទួលសញ្ញាបត្របរិញ្ញាបត្រច្បាប់មិនមែនមកទទួលសញ្ញាបត្រRAPទេណា😂សំខាន់ប្រលងstateហេីយធ្វេីសារណា​ជាប់អស់ អត់មានជំពាក់មុខវិជ្ជាណាមួយ។ 👨🏼‍🎓👨🏼‍🎓»

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload