ផ្ទុះការរិះគន់! កំពង់ចំលងអរិយក្សត្រ គ្រាន់តែសូមដូរលុយអាប់ បុគ្គលិកប្រុសម្នាក់ជេរប្រមាថខ្ញុំ …

កាលពិពេលថ្មីៗនេះ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបងស្រីម្នាក់ ដែលមានឈ្មោះ Si Savoeun បានសរសេរប្រាប់ឱ្យដឹងថា៖

«កំពង់ចំលងអរិយក្សត្រគ្រាន់តែសូមដូរលុយអាប់ ស្រាប់តែបុគ្គលិកប្រុសម្នាក់ បានជេរប្រមាថខ្ញុំ ហើយលើកកៅអីបំរុងវ៉ៃខ្ញុំទៀត សូមអ្នកគ្រប់គ្រងមេត្តាជួយដោះស្រាយអោយខ្ញុំផង”។យ៉ាងណាមិញ ទាក់ទងចំពោះរឿងរ៉ាវខាងលើនេះ បើតាមការបញ្ជាក់របស់បងស្រី ដែលជាម្ចាស់គណនីខាងលើ បានប្រាប់ឱ្យដឹងបន្ថែមទៀតថា៖”គ្រាន់តែសូមដូរលុយអាប់ 2000៛ បុគ្គលិកប្រុសម្នាក់ ជេរប្រមាថខ្ញុំយ៉ាងចាស់មាត់កំពង់ចំលងអារិយក្សត្រ ខ្ញុំអាចបង្កើតគាត់បាន”។ គាត់បានបញ្ជាក់ក្នុងខមិនបន្ថែមទៀតថា៖”សូមដូរលុយរហែក2000៛សោះ វាថាអោយយើងថ្ងៃក្រោយឈប់យកលុយរហែកមកឆ្លង»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖  ហ្វេសប៊ុក