មិននឹកស្មានថា កូនស្រីនាយកុយ ស្រស់ស្អាតដល់ម្លឹងសោះ ហើយជាថៅកែស្រីទៀត

កាលពីពេលថ្មីៗនេះ ជាទិវាឪពុកអន្តរជាតិ ដែលមានមនុស្សជាច្រើនបានធ្វើការបង្ហោះរូបភាព ក៏ដូចជាបង្ហាញសេចក្តីស្រលាញ់ចំពោះអ្នកមានគុណ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកគ្រប់គ្នា។

នៅក្នុងនោះដែរ ឃើញថាតារាកំប្លែងដ៏ល្បីឈ្មោះនាយកុយ ក៏ទទួលបានពាក្យពេចន៍ជូនពរ និងការបង្ហោះរូបភាពបង្ហាញពីក្តីស្រលាញ់ចំពោះលោកពីកូនស្រីជាទីស្រលាញ់នៅក្នុងបណ្តាញសង្គមផងដែរ។

ស្របពេលជាមួយគ្នានេះដែរ គេក៏នាំគ្នាចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់កូនស្រីរបស់តារារូបនេះ ព្រោះឃើញថានាងពិតជាស្រស់ស្អាតខ្លាំង មិនថាការតុបតែងខ្លួនបែបសម័យ និងបុរាណ ចូលកម្មវិធីនានានោះឡើយ ជាពិសេសនៅពេលដែលនាងមិនផាត់មុខក៏នៅតែស្រស់ស្អាត ពោលគឺសម្រស់មិនចាញ់តារាប៉ុន្មានទេ។

ម្យ៉ាងវិញទៀត នាងក៏ជាថៅកែស្រី នៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែងផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុករបស់នាងតែងតែបង្ហោះ។

ទន្ទឹមនឹងនេះផងដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីលោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរពីសម្រស់របស់នាងគ្រប់គ្នា៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload