គួរឱ្យស្តាយ! ចៅប្រុសបង្កើតលោកតា ស៊ិន ស៊ីសាមុត ទទួលមរណភាពហើយ ដោយសារ ……..

មុននេះបន្តិច ហ្វេសប៊ុកលោក សុះ ម៉ាច បានបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ ខ្ញុំសែនតក់ស្លុតក្រៃលែង នៅពេលដែលទទួលដំណឹងផ្ទាល់ពីក្រុមគ្រួសារក្មួយសុីនសេដ្ឋាកុល ដែលជាកូនបង្កើតរបស់លោកសុីនចាន់ឆាយានិងជាចៅប្រុសបង្កើតរបស់អធិរាជសុីនសីុសាមុត បានបាត់បង់ជីវិតដោយគាំងបេះដូងនាល្ងាចនេះ។ឈាមជ័រសិល្ប:ត្រកូល(សុីន)និងត្រកូល(សុុះ)ដែលបន្សល់ទុកក្រោយពីលោកសុីនចាន់ឆាយាស្លាប់ទៅកន្លងមកប៉ុន្មានឆ្នាំគឺមានតែសេដ្ឋាកុលទេដែលបន្តវេនជាមួយខ្ញុំបន្តពីឪពុកក្មួយ ឥឡូវក្មួយទៅចោលពូបាត់ទៀតអស់ហើយពូឯកាហើយ។តែពូសូមបួងសួងសូមអោយវិញ្ញាណក្ខន្ធក្មួយបានដល់សុគតិភពចុះ កុំភ្លេចពូផ្តាំសួរសុខទុក្ខលោកតានិងលោកប៉ាក្មួយផង។សូមបងប្អូនសិល្បករសិល្បការិនីប្រិយមិត្តទាំងឡាយមេត្តាចូលរួមបុណ្យក្មួយសុីនសេដ្ឋាកុល តាមការគួរផងចុះ។សពតម្កល់នៅគេហដ្ឋានក្រោយម៉ូឌែន២ចាក់អង្រែ ទូរស័ព្ទទំនាក់ទំនងក្រុមគ្រួសារលេខ ០៩២ ៨០៧២៦០ និងលេខ ០១៦៤៤៤៦៩៤សូមអរគុណ។

 

អត្ថបទដោយ​៖ លោក ប៊ុត ហេង