កក្រើកហើយ! សណ្ឋាគារផ្កាយ៥ ដ៏ល្បីល្បាញដំបូងគេនៅកម្ពុជា បានប្រកាសបិទទ្វារហើយ ដោយសារតែ …….

ដូចលោកអ្នកបានស្គាល់មកហើយ ពីសណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental Hotel ដែលមានកម្ពស់១៥ជាន់ ដែលបានដំណើរការរយៈពេលជាង២០ឆ្នាំ ​បានសម្រេចដូរឈ្មោះទៅជាសណ្ឋាគារGreat DUKEវិញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កាលពីខែកុម្ភះឆ្នាំ២០១៨ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារនេះ( Intercontinental Hotel )ពីមុនក៏មានភាពល្បីល្បាញ ហើយចូលរួមចំណែកមួយផ្នែកធំក្នុងការទាក់ទាញភ្ញៀវ ទេសចរបរទេសឲ្យមកកម្ពុជាយើងផងដែរ មួយវិញទៀតទីនេះក៏ជាទីកន្លែងមួយដែលផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរយើងមិនតិចកន្លែងទេ។

សណ្ឋាគារមួយនេះ បានបិទទ្វារដោយសារតែបញ្ហាសេដ្ឋកិច្ច ហើយក្រុមហ៊ុនក៏បានចាត់ចែងការិយាល័យមេធាវី ដើម្បីជួយដោះស្រាយនូវបញ្ហាបិទទ្វារសណ្ឋាគារនេះ ព្រមទាំងការគិតគូរដោះស្រាយពីអត្ថប្រយោជន៍ ជូនបុគ្គលិកទាំងអស់ទៅតាមច្បាប់ការងារកម្ពុជា។ សណ្ឋាគារមួយនេះបើកដាក់ដំណើរការកាលពីឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់អតីតមហាសេដ្ឋីស្រុកខ្មែរមួយរូបគឺ លោក ថេង ប៊ុនម៉ា ប៉ុន្តែលោកបានទទួលអនិច្ចកម្មរួចទៅហើយ៕

លោកឧកញ៉ា ថេង ប៊ុនម៉ា ជាអតីតអគ្គនាយកក្រុមហ៊ុន ថៃប៊ុនរ៉ុង (ស្តាំ)

 

អត្ថបទដោយ៖ លោក ប៊ុត ហេង