ល្អណាស់! UN នៅកម្ពុជា ចង់រួមដៃជាមួយរដ្ឋាភិបាលកម្ពុជា «កែលម្អស្តង់ដារសំណង់ឲ្យមានសុវត្ថិភាព»

បន្ទាប់ពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប នៅល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថាប័នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុក សម្តែងការសោកស្តាយ និងចូលរួមរំលែងទុក្ខជាមួយជនរងគ្រោះ ក្នុងឧបទ្ទវហេតុនៃការបាក់រលំអគារកម្ពស់៦ជាន់នៅក្រុងកែប។

បន្ថែមពីនេះទៀត អង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានសរសេរនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ «ប្រព័ន្ធ (ស្ថាប័នពាក់ព័ន្ធនានា) របស់អង្គការសហប្រជាជាតិ ត្រៀមខ្លួនធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូទាំងអស់ ដើម្បីកែលម្អស្តង់ដារសំណង់ដែលប្រកបដោយសុវត្ថិភាព»។

គួរបញ្ជាក់ផងដែរថា អគារកម្ពស់៦ជាន់នេះ បានបាក់រលំនៅល្ងាចថ្ងៃទី៣ ខែមករា ខណៈសាងសង់រួចបាន៩០ភាគរយទៅហើយ ហើយលោក ឯក សារុន និង ភរិយា ដែលជាម្ចាស់សំណង់នេះ ត្រូវចាប់ខ្លួន យកទៅសាកសួផងដែរ៕

 

 

អត្ថបទដោយ៖ លោក ប៊ុត ហេង