មិនធម្មតា! Selena Gomez ជួយប្រាក់ ៥លានដុល្លារ ដើម្បីជួយពន្លត់អគ្គីភ័យនៅអូស្រ្តាលី

ប្រទេសអូស្ដ្រាលីគឺកំពុងជួបបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយ ដែលគិតមកទាល់ពេលនេះមានរយៈពេលប្រមាណចំនួន ៣ ខែមកហើយ ដោយបានសម្លាប់សត្វរហូតដល់ ៥០០លានក្បាលឯណោះ ខណៈព្រៃឈើមានទំហំរហូតដល់ ៥.៥លាចតារងការខូចខាតដោយសារភ្លើងឆេះ។

ទន្ទឹមនឹងនេះ ក៏បានតារា និងសេដ្ឋីដ៏ល្បីល្បាញនៅលើពិភពលោកមួយចំនួន បានឧបត្ថម្ភប្រាក់ដ៏ច្រើនសន្ធឹក ដើម្បីជួយពន្លត់ភ្លើង ដែលកំពុងរាលដាលមួយនេះផងដែរ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញមួយរូបក៏បានជួយប្រាក់រហូតដល់ខ្ទង់លានដុល្លារឯណោះ ដើម្បីជួយពន្លត់ភ្លើងមួយនេះផងដែរ។

កំពូលលតារាចម្រៀង Selena Gomez បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥លានដុល្លារអាមេរិក ដើម្បីជួយពន្លត់អគ្គីភ័យនៅប្រទេសអូស្រ្តាលី នេះបើយោងតាមគណីហ្វេសប៊ុកឈ្មោះថា Cleng Biebs ដែលបានបង្ហោះកាលពីពេលថ្មីៗនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង