ទើបតែស្គាល់មុខមាត់ពិត ឪពុករបស់លោក ខេមរៈ សេរីមន្ត ពិតជាដូចគ្នាមែន

ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយនូវតារាចម្រៀងដែលបច្ចុប្បន្នឃើញថាសម្រស់របស់តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោកខេមរៈ សិរីមន្ត កាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ក្រោយលោកបានថែរូបសម្រស់ហាត់ប្រាណដើម្បីសុខភាពមានសាច់ដុំធំយ៉ាងគួរឲ្យសរសើរ។ស្រាប់តែកាលពីពេលថ្មីៗនេះ តារាប្រុសរូបរាងសង្ហាបានធ្វើការបង្ហោះរូបភាពមួយសន្លឹក

ដែលបង្ហាញពីមុខមាត់របស់ខ្លួនកាលពីក្មេង ជាមួយនឹងលោកឪពុករបស់ខ្លួននៅលើបណ្តាញសង្គម ជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នោះថា៖«បុរសសង្ហារពាក់មួកពាក់វែនតានេះគាត់គឺជាវិរះបុរសរបស់គ្រួសារខ្ញុំ(លោកឪពុក) ចង់ឲ្យបងប្អូនទាយមើលថាតើរូបមួយណាជារូបរបស់ខ្ញុំ »។ក្រោយពីលោកបានបង្ហោះរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រមើលសឹងតែច្រឡំ ជាមួយនឹងមុខមាត់របស់ឪពុកលោក និងលោក ព្រោះថាមើលទៅពិតជាស្រដៀងគ្នាខ្លាំងបែបនេះ៕