អរគុណជប៉ុន! រដ្ឋាភិបាលជប៉ុនបង្កេីតសាលាជប៉ុនឱ្យសិស្សខ្មែររៀន​ដោយមិនគិតលុយ ដេីម្បី….

រាជរដ្ឋាភិបាលជប៉ុនបានបង្កើតសាលាមួយ បង្រៀនភាសាជប៉ុនដល់យុវជនកម្ពុជាដោយឥតគិតថ្លៃ ដើម្បីឲ្យពួកគេមានឱកាសចេញទៅធ្វើការនៅប្រទេសជប៉ុនបានកាន់តែច្រើនថែមទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្លែងនៅក្នុងពិធីបើកបវេសនកាលរបស់សាលាភាសាជប៉ុនម៉ាណាប៊ុ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកងកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០១៩ លោកឧ ប ណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់យុវជនកម្ពុជាដែលមានអាយុចាប់ពី១៨ឆ្នាំដល់៣០ឆ្នាំ ចុះឈ្មោះចូលរៀននៅសាលាភាសាជប៉ុនម៉ាណាប៊ុ ដែលមានទីតាំងស្ថិតនៅវិទ្យាល័យជាស៊ីម បឹងកេងកង ឲ្យបានច្រើនដើម្បីទទួលបានការសិក្សាភាសាជប៉ុនដោយឥតគិតថ្លៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីបានបន្តថា នៅដែលយុវជនចេះភាសាជប៉ុនបានច្បាស់លាស់នោះនឹងមានឱកាសកាន់តែច្រើន ក្នុងស្វែងរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុនជប៉ុននានានៅកម្ពុជាក៏ដូចជាដាក់ពាក្យទៅធ្វើការនៅប្រទេសជប៉ុនផងដែរ ដែលនឹងជួយលើកស្ទួយដល់ជីវភាពគ្រួសារកាន់តែរីកចំរើន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីស្វែងរកការងារធ្វើជាមួយក្រុមហ៊ុនជប៉ុនយុវជន ដែលចេះភាសាជប៉ុនក៏ នឹងក្លាយជាអ្នកនាំសារដ៏សំខាន់មួយក្នុងការធ្វើទំនាក់ទំនងផ្នែកកាទូតនៃប្រទេសទាំងពីរផងដែរ ដើម្បីពង្រឹងចំណង មិត្តភាព កម្ពុជា-ជប៉ុនឲ្យកាន់តែប្រសើរឡើងថែមទៀតទៅថ្ងៃអនាគត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក យ៉ាណៃ ម៉ាណាប៊ុ នាយកសាលាភាសាជប៉ុនម៉ាណាប៊ុ បានមានប្រសាសន៍ថា ការបើកបង្រៀនភាសាជប៉ុននៅកម្ពុជានេះគឺ ក្នុងគោលបំណងដើម្បីឲ្យយុវជនកម្ពុជាមានឱកាសបានរៀនសូត្រភាសាជប៉ុនបានកាន់តែច្រើន ពង្រឹកទំនាក់ទំនងប្រទេសទាំងពីរកាន់តែល្អពិសេសចែករំលែកពីប្រពៃណី ទំនៀមទំលាប់និងវប្បធម៌គ្នាទៅវិញទៅមកផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកបានបន្តថាការសិក្សភាសាជប៉ុនដោយឥតគិតថ្លៃនេះយុវជនកម្ពុជាអាចចុះឈ្មោះចូលរៀនពេញម៉ោងចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជាបានលើកទឹកចិត្តឲ្យយុវជនកម្ពុជាសិក្សាភាសាជប៉ុនឱ្យបានច្រើនដើម្បីពង្រីកទីផ្សារពលកម្មនៅប្រទេសជប៉ុនឲ្យបានកាន់តែច្រើនថែមទៀតខណៈបច្ចុប្បន្នជប៉ុនមានតម្រូវការពលករជំនាញរាប់ម៉ឺននាក់៕ប្រភព៖ all111