ទង្វើរគំរូ! លោកអនុសេនីយ៍ឯក​ មុយ​ អ៊ីម​ ស៊ូញុាំបាយប្រអប់ ឲ្យតែបានមកទាន់ពេល ដើម្បីចម្លងសិស្សសាលាតូចៗ …

ពិតជារឿងដែលគួរឲ្យសរសើរខ្លាំងណាស់ ក្រោយពីបានឃើញ សកម្មភាពសមត្ថកិច្ច លោកបានជួយចំលងសិស្សានុសិស្ស ដើម្បីចូលសាលារៀន ដោយសុវត្ថិភាព ជារៀងរាល់ថ្ងៃនោះ ។ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហោះសារអមជាមួយនឹងរូបភាព ដោយមានលោកអនុសេនីយ៍ឯក​ មុយ​ អ៊ីម​ នាយផ្នែកសណ្តាប់ធ្នាប់​ កំពុងតែចំលងប្អូនៗសិស្សសាលា ចូលរៀនសូត្រ។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា ៖«សកម្មភាពដ៏ល្អរបស់លោកអនុសេនីយ៍ឯក​ មុយ​ អ៊ីម​ នាយផ្នែកសណ្តាប់ធ្នាប់​ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង​ ដែលជារៀងរាល់ថ្ងៃ​ លោកត្រូវទៅដល់ចំណុចគោលដៅនាម៉ោង ៦.០០ព្រឹក ដើម្បីជួយចម្លងក្មេងៗសិស្សសាលាតូចៗ ឆ្លងកាត់ផ្លូវថ្នល់ទៅសាលារៀន និងពេលត្រលប់ទៅផ្ទះវិញ ជារៀងរាល់ព្រឹក​ និងពេលថ្ងៃនៅចំណុចសាលាបឋមសិក្សាគំរូក្រុង​ ក្បែរវិមានឯករាជ្យខេត្តកំពង់ឆ្នាំង​ »។ភ្លាមនោះក៏មានបងប្អូនជាច្រើនបានសម្តែងអារម្មណ៍រំភើប​ ចំពោះលោកពូប៉ូលីសល្អ ដែលបានជួយដល់ក្មេងៗ ដើម្បីឲ្យប្អូនៗបានទៅសិក្សាដោយសុវត្ថិភាព៕ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖