អបអរសាទរ! សាលា IFL និងភូមិន្ទភ្នំពេញ នឹងមានផ្លូវក្រោមដីឆាប់់ៗនេះហើយ

កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួន ស្រេង បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រដ្ឋបាលក្រុងភ្នំពេញបានបានប្រកាសថា គោលបំណងនៃការសង់ផ្លូវក្រោមដី គឺដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង