ភ្ញាក់ផ្អើល! រកឃើញគ្រាប់មិនទាន់ផ្ទុះ ដែលកប់ក្នុងដី កាលពី៥០ឆ្នាំមុន

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងហ្វេសប៊ុករបស់លោក ទាក់ទង គ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ ហើយត្រូវគេប្រទះឃើញ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖«មិនមែនគ្រាប់កាំជ្រួញត្រៀមបាញ់អ្វីនោះទេ​ គឺជាគ្រាប់បែកទម្លាក់ពីយន្តហោះកប់ក្នុងដីជិត៥០ឆ្នាំ​ ហេីយនៅពេលអភិវឌ្ឍន៍ជាងក្រុងភ្នំពេញជីករណ្តៅដីក៏ប្រទះឃេីញតែម្តង។

ប្រហែលមេក្រុមហ៊ុនជីកដី និងអ្នកជីកដីនោះជំនាញខាងដោះគ្រាប់ហេីយមេីលទៅ​ បានជាឃេីញគ្រាប់បែកទំហំធំជាមនុស្សពេញវ័យទៅទៀត​ នៅតែបន្តជីកដោយគ្មានញញេីតគ្រោះថ្នាក់សោះតែម្តង។បេីមានការផ្ទុះកេីតឡេីងគឺថា​ គ្រឿងចក្រ និងរថយន្តដូចក្តាមក្នុងរណ្តៅដីនោះ​ ប្រហែលគ្រោះថ្នាក់ធ្ងន់និងខូចខាតថៅកែរត់ចោលស្រុកមិនខា​ននៅពេលមានមនុស្សស្លាប់និងរបួសនោះ! (ថ្ងៃអាទិត្យ​ទី១២​ ខែមករា​ ២០២០)!»៕