ត្រៀមឱ្យហើយបងប្អូន! កម្ពុជា នឹងចុះត្រជាក់ដល់ ១៧អង្សារសេ ចាប់ពីថ្ងៃស្អែកនេះទៅហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសធាតុ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖

ជ្រលងសម្ពាធខ្ពស់នឹងរំលិកចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ទី១ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា៖ បណ្ដាខេត្ដខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក។

-សីតុណ្ហភាពអប្បបរមា មានពី ១៧-២០អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សាសេ។ ទី២ តំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។ ទី៣ តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង