សាទរ! យុវជនខ្មែរដំបូងគេ ត្រូវក្រុមហ៊ុនអន្តរជាតិ Air Asia ហៅទៅធ្វើការជាមួយ ដោយបានប្រាក់ខែ …….

កាលពីពេលថ្មីៗនេះ មានគេហទំព័រខ្មែរមួយបានចេញផ្សាយមកថា មានយុវជនខ្មែរមួយរូបដែលមានឈ្មោះ អែម សុវណ្ណារិទ្ធ អាយុ ១៩ឆ្នាំ ត្រូវបាននាយកប្រតិបត្តិឈ្មោះ Tony Fernandes របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ផ្ដល់ការងារជាអ្នកធ្វើការលើយន្តហោះ បន្ទាប់ពីយុវជនខ្មែររូបនេះ បានបង្ហាញពីក្ដីស្រឡាញ់ចំពោះការបង្កើតយន្តហោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកប្រតិបត្តិឈ្មោះ Tony Fernandes របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia

លោក Tony Fernandes បានធ្វើឱ្យក្ដីស្រមៃរបស់យុវជនខ្មែរដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង ក្លាយជាការពិត ដោយយុវជនរូបនេះ បានធ្វើការងារជាអ្នកឆុងកាហ្វេ ដោយមានប្រាក់ខែត្រឹមតែ ១៥០ដុល្លារប៉ុណ្ណោះ។ លុយដែលបានមក រូបគេ បានយកទៅកែច្នៃបង្កើតជាយន្តហោះពីរបស់ផ្សេងៗ ដើម្បីលក់រកចំណូលបន្ថែម សម្រាប់ចិញ្ចឹមគ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជនខ្មែរមួយរូបដែលមានឈ្មោះ អែម សុវណ្ណារិទ្ធ

នាយកប្រតិបត្តិ Air Asia បានថ្លែងអំណរគុណដល់លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដែលបានជួយការធ្វើលិខិតឆ្លងដែនសម្រាប់យុវជន សុវណ្ណារិទ្ធ ដើម្បីផ្ដល់ឱកាសសម្រាប់រូបគេ ក្នុងការហោះទៅកាន់ប្រទេសម៉ាឡេស៊ី ទៅសម្ភាសការងារ។ លោកបន្ថែមថា នេះជាក្ដីសប្បាយរីករាយ ដែលយុវជនកម្ពុជា ត្រូវបានជ្រើសរើសឱ្យបម្រើការជាអ្នកធ្វើការលើយន្តហោះរបស់ក្រុមហ៊ុន Air Asia៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង