អបអរសាទរ! តារាចម្រៀង សុវត្ថិឌី ធារិកា រហូតទទួលបានពានមួយផ្នែក…

ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់រួចមកហើយពី កញ្ញា សុវត្ថិឌី ធារិកា ដែលជាតារាចម្រៀងស្រីវ័យក្មេង មានប្រជាប្រិយភាពគួរសម ក្នុងវិស័យសិល្បៈ។លើសពីនេះ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង លើរូបសម្រស់ដ៏ស្អាតប្លែក និងមានស្ទាយ៍តែងខ្លួនទាន់សម័យផងដែរ។

បន្ថែមពីនេះទៅទៀត​ គេឃើញថា ទោះជា សុវត្ថិឌី ធារិកា មានភាពមមាញឹក ជាមួយការងារសិល្បៈបែបណា ក៏រូបនាង មិនភ្លេចចាប់យកការសិក្សាបន្តនោះដែរ ថែមទាំងធ្វើបានយ៉ាងល្អទៀត។ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សុវត្ថិឌី ធារិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីភាពជោគជ័យក្នុងកម្មវិធីប្រកួតប្រជែងតស៊ូមតិ ដោយទទួលបានពានរង្វាន់ថែមផងដែរ៕