មិនធម្មតា! ស្នាដៃចម្លាក់របស់កូនខ្មែររូបនេះ ពិតជាស្រស់ស្អាត នឹងមានលក្ខណរស់រវើក

ចាប់​តាំង​ពី​បាន​បណ្តុះ​បណ្តាល​បន្ថែម​ ២ ឆ្នាំ ឲ្យ​ដឹង​ពី​ប្រភេ​ទនៃ​​ចម្លាក់​​​សិល្បៈ​វប្ប​​​ធម៌​​ខ្មែរ​​​មក​នោះ ក៏​បន្ថែម​ភាព​ច្បាស់​លាស់​មួយ​កម្រិត​ទៀតទៅ​​លើ​ជំនាញ​ជាង​ចម្លាក់​ឈើ​​ ដែល​​​ធ្លាប់​តែ​ចេះ​តពី​គ្រូ​ក្រៅ​​​សាលា​ជិត ​១០ ឆ្នាំ មុន ​របស់​​​លោក ប៊ន សុភាព និង​​​មាន​អ្នកគាំទ្រ​ច្រើន​ឡើងៗ​​ទាំងនៅ​​ក្នុង និង​ក្រៅ​​ប្រទេស​​​។​លោក ប៊ន សុភាព វ័យ ​២៧ ឆ្នាំ ដែល​មានស្រុក​កំណើត​នៅក្នុង​​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និង​មាន​ឈាមជ័យ​សិល្បៈ​ជាង​ឈើ​បន្ត​ពី​​ឪពុក ដែល​ធ្លាប់​ជា​ជាងធ្វើ​រទេះ​គោ​ ឈ្មោះ វ៉ាត់ ប៊ន នោះ ក៏​ជំរុញឲ្យ​ការ​​ចូល​ចិត្ត​នូវ​​សិល្បៈ​ចម្លាក់​ឈើ​របស់​លោក​កាន់​តែ​​​ខ្លាំង​ និង​មាន​ភាព​ស្ទាត់​ជំនាញ​​​ ប្រកប​ដោយ​ប្រណីត​ភាពនៃសិល្បៈ​ចម្លាក់​ប្រភេទ​នេះ​​ ។លោក ប៊ន សុភាព រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​រៀន​ជំនាញ​ចម្លាក់​ក្រៅ​សាលា​ និង​ក្រោយ​ពី​បាន​ចូល​រៀន​វគ្គ​បណ្តុះ​​បណ្តាល​របស់​ក្រសួង​វប្បធម៌​ កាល​ពី ២​ ឆ្នាំ​​មុន​ថា៖

«ខ្ញុំ​ធ្លាប់ធ្វើ​ការ​ជា​ង​ចម្លាក់​ឈើ​តាំង​ពី​ឆ្នាំ​២០០៩ និង​បាន​ចូល​រៀន​វគ្គ​បវណ្តុះ​បណ្តាល​​ចម្លាក់​វប្បធម៌​រយៈ​ពេល ​២ ​ឆ្នាំ ​(ឆ្នាំ​២០១៦-២០១៨)​។ អ្វី​ដែល​ជួយ​ឲ្យ​ខ្ញុំ​មាន​ការ​ទទួល​ស្គាល់​ពី​​​​ស្នាដៃ​​ចម្លាក់​ឈើ​នេះ​គឺ​នៅ​ពេល​ខ្ញុំ​បាន​បង្កើត​ស្នាដៃ​ចម្លាក់​ឈើ​មួយ​​​គឺ​​​រូប​ក្រាដាស​ប្រាក់​រៀល​ខ្មែរ​ ជា​សន្លឹកក្រដាស​​ ១ សែន រៀល។​ ក្រោយមក​ទៀត ​រាល់​ស្នាដៃ​ចម្លាក់​​ឈើ​របស់​ខ្ញុំ​​​ ក៏​ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​គាំទ្រ​ និង​បាន​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​បាន​ចូល​រួម​នៅ​​ក្នុង​​​កម្ម​វិធី​បង្ហាញ​ស្នាដៃ​ចម្លាក់ឈើ​លក្ខណៈ​អន្តរជាតិ​មាន ​១៦០ ប្រទេស​ចូល​រួម​កាល​ពី​ឆ្នាំ​២០១៨ កន្លង​​​​មក​ដែរ នៅ​ខេត្ត​សៀមរាប ដោយកម្ម​វិធី​នោះ​​​ឈ្មោះ​ថា World Wood Day ឆ្នាំ២០១៨​»។ក្រៅ​ពី​នេះ គេ​ក៏​បាន​​ប្រទះ​ឃើញ​ស្នាដៃចម្លាក់ឈើ​​ផ្សេងៗ​ទៀតរបស់​លោក ដែល​កំពុង​តែ​​ពេញ​​និយម​​​​ផង​ដែរ​ គឺ​​​​ចម្លាក់​​​រូប​ប្រាសាទ​អង្គរវត្ត ប្រាសាទ​បាយ័ន ពុទ្ធ​រូប​ អប្សរា​ រូប​ក្បាលសត្វ​​គោព្រៃ​ ក្របី ទន្សោង ក្តាន់ រម៉ាំង និងរូប​ទេសភាព​ជា​ដើម ខណៈ​ក្រុម​ចម្លាក់​ឈើ​លោក ប៊ន សុភាព មិន​បាន​ឆ្លាក់ដាក់​លក់​ឡើយ​​គឺ​គ្រាន់​តែ​ទទួល​សេវា​កម្ម​ឆ្លាក់​រូប​ និង​យក​កម្រៃ​ឈ្មួល​ប៉ុណ្ណោះ​។​​​

លោក ប៊ន សុភាព បាន​ប្រាប់​ថា៖ «ខ្ញុំ​មិន​បាន​បង្កើត​អាជីវ​កម្ម​ដាក់​លក់​ឡើយ ​គ្រាន់​តែ​ទទួល​ការ​កម្ម៉ង​ឆ្លាក់​តាម​តម្រូវ​ការ​របស់​អតិថិជន​ និង​យក​តែ​ថ្លៃ​ឈ្មួល​ឆ្លាក់​តែ​ប៉ុណ្ណោះ​។ ចំពោះ​ថ្លៃឈ្មួល​​ចម្លាក់​ឈើ​នេះ គិត​​ជា​ទំហំ​​ម៉ែត្រ​ការ៉េ ​​គឺ​ ១ ម៉ែត្រការ៉េ​ តម្លៃ ១០០០ ដុល្លារ និង​ប្រើ​ពេល​យូរ​រាប់ខែ​។​ ដូចជា​ចម្លាក់ ​ដែល​មាន​​ឈើ​​ទំហំ​ មុខ​កាត់​ទទឹង​ ១ ម៉ែត្រ គុណ និង​បណ្តោយ​ ៣ ម៉ែត្រ នោះ ត្រូវ​ប្រើ​ពេល ២-៣ ខែ​ ឯណោះ​។ក្រៅ​​​ពី​មាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវ​ខ្មែរ ដែល​មាន​ឋានៈខ្ពស់​ក្នុង​ប្រទេស​​កម្ម៉ង់​ឲ្យ​ឆ្លាក់​តាម​ចំណូល​ចិត្ត​ខ្លួន​នោះ ស្នាដៃ​ចម្លាក់​ឈើ​របស់​លោក ប៊ន សុភាព ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​បរ​ទេស​នានា​ផង​ដែរ​ដូចជា​ប្រទេស​ចិន អាមេរិក បារាំង និង​កូរ៉េ​ខាង​ត្បូង​។​ ប្រសិន​បើ​ត្រូវ​ការ​សេវា​កម្ម​ជួល​ក្រុម​ជាង​ចម្លាក់​ឈើ​របស់​កូន​ខ្មែរ​នៃ​ក្រុម​លោក​ ប៊ន សុភាព នោះ​អាច​ទំនាក់​ទំនង​ផ្ទាល់​បានជាមួយ​លេខ​ទូរ​សព្ទ​ 086 45 99 97/ 087 64 00 66 ៕​