ប្រទេសបារាំងគ្រោងវិនិយោគលុយដើម្បីឲ្យមានព្រលានយន្តហោះនៅក្នុងខេត្តបាត់ដំបង ព្រោះ…

វិនិយោគិន​ ​និង​ជា​អ្នកបើកយន្តហោះ​ ​(​Pilot​)​ ​ជន​ជា​ជាតិបារាំង​ ​បង្ហា​ញបំ​ណ​មក​វិនិយោគ​ ​លើ​វិស័យ​អាកាសចរ​នៅ​ខេត្តបាត់ដំបង​ ​ខណៈ​ខេត្ត​មួយ​នេះ​បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។​​នេះ​បើ​យោង​តាម​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​និង​លោក​ ​Emmanuel​ ​DIAS​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​របស់​គម្រោង​ ​Airaviata​(​AAT​)​ ​Cambodia​ ​Regional​ ​Airlines​ ​Company​ ​នៅ​ថ្ងៃទី១៤​ ​ខែមករា​ ​ឆ្នាំ២០២០នៅ​សាលាខេត្ត​បាត់ដំបង​។​លោក​ ​Emmanuel​ ​DIAS​ ​អ្នកគ្រប់គ្រង​ទូទៅ​ ​របស់​គម្រោង​ ​Airaviata​(​AAT​)​ ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​មក​វិ​និយា​គ​ ​លើ​វិស័យ​អាកាសចរ​ដឹក​អ្ន​ដំណើរ​ដោយ​ការហោះហើរ​ជើង​ក្នុង​ស្រុក​ ​និង​យន្តហោះ​ប្រភេទ​ខ្នាត​តូច​។​ ​

លោក​បន្ត​ថា​ ​“​គំរោង​នេះ​ក៏​ជា​ការ​ជួយ​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ ​ក៏​ដូច​អ្នក​ទេសចរណ៍​មកកាន់​តែ​ច្រើន​ក្នុង​ខេត្តបាត់ដំបង​”​។​ ​លោ​កងួន​ ​រតនៈ​ ​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ស្វាគមន៍​ ​និង​គាំទ្រ​ចំពោះ​គម្រោង​ចង់​វិនិយោគ​លើ​វិស័យ​នេះ​ ​ក៏ដូចជា​ធ្វើ​ឲ្យ​ព្រលា​នយន្ត​ហោះ​ខេត្តបាត់ដំបង​មានដំណើរ​ការ​ឡើងវិញ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​បើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​គឺ​ងាយស្រួល​ដល់​អ្នកធ្វើ​ដំណើរ​ ​ជាពិសេស​គឺ​ភ្ញៀវ​ទេសចរណ៍​ ​ដែល​ធ្វើដំណើរ​បាន​លឿន​ទៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​៕​ប្រភព៖propertyarea