ស្ពានថ្មថ្មី ដែលនៅជាប់ស្ពានបុរាណខេត្តបាត់ដំបង គ្រោងចំណាយថវិការសាងសង់ជិត ១លានដុល្លារឯណោះ

កាលពីពេលថ្មីៗនេះ នាកាថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ កន្លងទៅរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបង ។នៅក្នុងពិធី​បើ​ក​សម្ភោធ​ការដ្ឋានសាងសង់នោះ ក៏មានការអញ្ជើញចូលរួមជាអធិបតី ពីឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត

ឯកឧត្តម លោកជំទាវ ជាសប្បុរសជន ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ។សូមបញ្ជក់ផងដែរថា ស្ពានដែលមានប្រវែងបណ្តោយ ១០០ ម៉ែត្រ និង ទទឹង ៨ ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមស្ពានថ្មចាស់ និងសាងសង់ នៅប៉ែកខាងត្បូង (ប៉ែកខាងលើ) គម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង គ្រោងនឹងចំណាយថវិការអស់ចំនួនប្រមាណជិត ១ លានដុល្លារសហរដ្ឋអាមេរិក៕