តើមេដឹកនាំពិភពលោកទាំង ៩រូបនេះ គាំទ្រក្លឹបបាល់ទាត់ណាខ្លះ?

តាម​ច្បាប់​របស់​ FIFA បាន​ហាម​មិន​ឲ្យ​រដ្ឋាភិបាល​ ឬ​អ្នក​នយោបាយ​ប្រើ​អំណាច​​លូកលាន់​កិច្ចការ​ផ្ទៃ​​ក្នុង​របស់​សហព័ន្ធ​បាល់ទាត់​ប្រទេស​ខ្លួន​ឡើយ​ មាន​ន័យ​ថា​ រវាង​បាល់ទាត់ និង​នយោបាយ​ត្រូវ​តែ​បែងចែក​គ្នា​ឲ្យ​ដាច់​ បើ​មិន​ដូច្នោះ​​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​នោះ​នឹង​រង​ការ​ពិន័យ។

យ៉ាង​ណា​ក៏​ដោយ​ មិន​មាន​ច្បាប់​ហាម​អ្នក​នយោបាយ​មិន​ឲ្យ​ស្រឡាញ់​ ឬ​គាំទ្រ​ក្លឹប​បាល់ទាត់​នោះ​ទេ។ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ឈ្មោះ​ ក្លឹប​បាល់ទាត់​សំណព្វ​ទាំង​៩​របស់ ប្រធានាធិបតី​ និង​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​មហា​អំណាច​លើ​ពិភព​លោក៖

៩) Alexis Tsipras នាយក​រដ្ឋ​មន្ត្រី​ក្រិក​

លោក Alexis Tsipras នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រិក​ ត្រូវ​គេ​ដឹង​ថា ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​បាល់ទាត់​ Panathinaikos នៃ​ប្រទេស​ក្រិក​។

៨) Francois Hollande អតីត​នាយករដ្ឋមន្ត្រី​បារាំង​

លោក Francois Hollande ជា​អតីត​នាយក​រដ្ឋមន្ត្រី​បារាំង​ចន្លោះ​ពី​ឆ្នាំ​ ២០១២ ដល់ ២០១៧ គឺ​ជា​អ្នក​គាំទ្រ​​ក្លឹប FC Rouen នៃ​ក្របខ័ណ្ឌ​លំដាប់​ទី​៥​របស់​បារាំង។

៧) Matteo Renzi អតីត​នាយក​រដ្ឋ​មន្ត្រី​អ៊ីតាលី

លោក Matteo Renzi ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អ៊ីតាលី​ពី​ឆ្នាំ​ ២០១៤ ដល់​ ២០១៦ ហើយ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប Fiorentina នៃ​ក្របខ័ណ្ឌ Serie A។

៦) Mariano Rajoy នាយក​រដ្ឋ​មន្ត្រី​អេស្ប៉ាញ​

មិន​ខុស​ពី​រាជវង្ស​នៃ​ប្រទេស​អេស្ប៉ាញ ​លោក Mariano Rajoy ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ក៏​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​យក្ស​ Real Madrid ដែរ។

៥) Dilma Rousseff អតីត​ប្រធានាធិបតី​ប្រេស៊ីល​

លោកស្រី​ Dilma Rousseff អតីត​ប្រធានាធិបតី​ប្រេស៊ីល​ពី​ឆ្នាំ​២០១១ ដល់ ២០១៥ គឺ​ជា​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់ Atletico Mineiro នៃ​ក្របខ័ណ្ឌ​កំពូល​របស់​ប្រេស៊ីល។

៤) Angela Merkel អធិការបតី​អាល្លឺម៉ង់

លោក​ស្រី​ Angela Merkel ជា​អធិការបតី​អាល្លឺម៉ង់​ចាប់តាំង​ពី​ឆ្នាំ​២០០៥ ដល់​បច្ចុប្បន្ន​គឺជា​អ្នក​គាំទ្រ​ក្លឹប Dortmund នៃ​ក្របខ័ណ្ឌ​កំពូល​ Bundesliga។

៣) Vladimir Putin ប្រធានាធិបតី​រុស្ស៊ី

បុរស​ខ្លាំង​រុស្ស៊ី Vladimir Putin គឺ​ជា​អ្នក​គាំទ្រ​ក្លឹប​បាល់ទាត់​ Zenit St Petersburg នៃ​ក្របខ័ណ្ឌ​កំពូល​ Russian Premier League។

២) David Cameron អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​

លោក David Cameron អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​ពី​ឆ្នាំ​២០១០ ដល់​២០១៦ គឺ​ជា​អ្នក​គាំទ្រ​របស់​ក្លឹប​ Aston Villa នៃ​ក្របខ័ណ្ឌ​លំដាប់​ទី​២​របស់​អង់គ្លេស។

១) Barack Obama អតីត​ប្រធានាធិបតី​អាមេរិក

ខុស​ពី​មេដឹកនាំ​ទាំង​អស់​ខាង​លើ​ដែល​គាំទ្រ​ក្លឹប​បាល់ទាត់​ក្នុង​ស្រុក​ លោក​ Barack Obama ប្រធានាធិបតី​ស្បែក​ខ្មៅ​ទី​មួយ​របស់​អាមេរិក​គឺ​ជា​អ្នក​គាំទ្រ​ក្លឹប​ West Ham របស់​អង់គ្លេស​ទៅ​វិញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay