អបអរសាទរ! ពេលនេះភូមិមួយបាន អនុវត្តន យុទ្ធនាការ «ផ្ទះ១ អំពូល១» ហើយ

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោក ឃឹម ហ្វីណង់ ​ដែលជាអភិបាលស្រុកបន្ទាយស្រី វ័យក្មេងរូបនេះបានឲ្យដឹងថាពេលនេះ ម៉ោងនេះ ភូមិព្រះដាក់ បានអនុវត្តយុទ្ធនាការ «ផ្ទះ១ អំពូល១ហើយ» ។លោកបានបង្ហោះរូបភាពប៉ុន្មានស្លឹក ព្រមទាំងបានសរសេររៀបរាប់ថាថា៖ «សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង» ។

គួររំលឹកដែលថា លោកឃឹម ហ្វីណង់ ធ្លាប់បានលើកឡើងថា៖ «ដោយយោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជម្រុញអោយគម្រោងសាកល្បងមានសន្ទុះលឿន លោកបានសម្រច នឹងអោយដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន៥១៨ឈុត នៅតាមផ្ទះទាំង៥១៨ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ដែលជាភូមិដែលធំជាងគេនៅក្នុងស្រុកបន្ទាយស្រី ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងអោយតម្លៃទៅលើយុទ្ធនាការនេះ៕ប្រភព៖ ផេកហ្វេស​ប៊ុក  ឃឹម ហ្វីណង់ ​