សិស្សសាលានៅថៃ ដាក់បាយទៅសាលារៀនដោយប្រើចានស្រាក់ ដើម្បីកាតបន្ថយប្លាស្ទិច

សាលារៀនបឋមសិក្សាមួយ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ដែលសិស្សសាលាទាំងអស់កំពុងតែឈរតម្រង់ជួរគ្នាតាមលំដាប់លំដោយ មានរបៀបរៀបរយ ព្រមទាំងស្លៀកសំលៀកបំពាក់យ៉ាងស្រុះគ្នាតែម្ដង រួមទាំងក្នុងដៃមានកាន់ចានស្រាក់ម្នាក់មួយ ដើម្បីធ្វើពិធីប្រគេនចង្ហាន់ព្រះសង្ឃ នៅក្នុងបរិវេណសាលា។តាមរយៈការបង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុកឈ្មោះ Piyapat Boonprakorb ដែលលោកគឺជាគ្រូបង្រៀននៅក្នុងសាលាបឋមសិក្សា Banchang Kanchanakulwittaya School​

ស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានសរសេររៀបរាប់ថា «​នេះគឺជារូបភាពរបស់សិស្សថ្នាក់ទី១ កំពុតតែឈរតម្រង់ជួរគ្នា ដោយសិស្សស្រីស្លៀកសារុងបុរាណថៃ កាត់សក់ខ្លី ពាក់ស្បែកជើងផ្ទាត់ ចំនែកឯសិស្សប្រុសបានពាក់ក្រម៉ាជាប់នឹងចង្កេះ ដែលមើលទៅពិតជាសមសួនខ្លាំងណាស់។លោកគ្រូបានបន្តទៀតថា ក្នុងឱកាសនេះដែរក្រៅពីសិស្សគ្រូទាំងអស់ក៏សុទ្ធតែស្លៀកសំលៀកបំពាក់បុរាណថៃដែល ដើម្បីរៀបចំពិធីធ្វើបុណ្យកុសល និងប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃដើម្បីអបអរដល់ឆ្នាំថ្មី…»​៕ប្រភព៖ ហ្វេសប៊ុក