សូមប្រុងប្រយ័ត្ន ចំពោះជងឺណូវែល កូរ៉ូណាវីរុស២០១៩ បើមានរោគសញ្ញា…

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកណ្ដាលបានរៀបរាប់ឲ្យដឹងថា៖ «សូមបងប្អូនប្រុងប្រយ័ត្នចំពោះជំងឺណូវែលកូរ៉ូណាវីរុស2019បើមានរោគសញ្ញាដូចខាងក្រោមសូមស្វែងរកជំនួយពីមន្ត្រីសុខាភិបាលឬរាយការណ៍ទៅលេខ115។និយមន័យករណីសង្ស័យជំងឺណូវែល កូរ៉ូណាវីរុស2019៖ កំដៅយ៉ាងហោចណាស់38អង្សាសេនិងមានរោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដូចខាងក្រោម៖

ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម។ និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិនបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើមប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុងពេល14ថ្ងៃមុនចេញរោគសញ្ញាឬប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ(មេរោគ ប្រភពច្បាស់លាស់)។សូមរាយការណ៍បន្ទាន់ទៅប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ការក្រសួងសុខាភិបាល115៕ប្រភព៖ មន្ទីរសុខាភិបាលខេត្តកណ្ដាល