កុំបារម្ភបងប្អូន! ចិនដឹកទំនិញវត្ថុធាតុដើមនាវាចំនួន ៧គ្រឿងធំៗ ដើម្បីផ្គត់ផ្គង់រោងចក្រកម្ពុជាថ្ងៃនេះហើយ

នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ដោយសម្តេចបានដាក់ឱ្យប្រើជាផ្លូវការនូវផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតីចិន លោក ស៊ីជីនពីង ដោយបានបញ្ជូននាវា៧គ្រឿង ដើម្បីដឹកកុងតឺន័រ ដោយនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រោះរោងចក្រខ្លះខ្វះខាតវត្ថុធាតុដើម។ សម្តេចក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ ហើយ ២គ្រឿងទៀត នឹងចូលតាមច្រកហូជីមិញប្រទេសវៀតណាមដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះហើយ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង