ក្តៅៗ! ក្រសួងអប់រំ ប្រកាសឱ្យសាលានៅភ្នំពេញ និងសៀមរាបឈប់សម្រាកបណ្តោះអាសន្ន ចាប់ពីថ្ងៃប្រកាសនេះតទៅហើយ

ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក WHO ដូចនេះ ហើយកម្ពុជា ក៏ទទួលរងនូវវីរុស COVID-19 លើជនបរទេសមានសញ្ជាតិផ្សេងៗគ្នា និងតម្រូវអោយមានវិធានការទប់ស្កាត់ជាបន្ទាន់ ខណៈមានអ្នកកើតដូចខាងក្រោមនេះ៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ 
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា វិស្សមកាលតូច មុនកាលកំណត់ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។ នេះជាការប្រកាសរបស់ក្រសួងអប់រំដូចខាងក្រោមនេះ៖

 

អត្ថបទដោយ​៖ លោក ប៊ុត ហេង