ក្តៅៗ!! គ្រប់កម្មវិធីដែលរំសាយចោល ក្នុងអំឡុងពេលនេះ ត្រូវបានរដ្ឋរកដំណោះស្រាយឱ្យហើយ

ដោយសារតែជំងឺCovid-19រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវជូនដល់ឯកឧត្ដម-លោកជំទាវ អ្នកឧកញ៉ា លោក-លោកស្រី ជាម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ មេត្តាកុំកាត់លុយ ឬយកលេសទារសំណង ក្នុងពេលនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនែជំងឺCovid-19 ។