ពិតជាសរសើរ! ផ្សារទំនើបAEON ប្រកាស​មិនឡើងថ្លៃ ហើយថែមទាំងបញ្ចុះតម្លៃ ទៅលើទំនិញបរិភោគ និងទំនិញប្រើប្រាស់ ជាច្រើនប្រភេទ អំឡុងពេលកូរ៉ូណាវាយលុក

ផ្សារទំនើប AEON​ ដែលជាផ្សារទំនើបឈានមុខគេមួយនៅប្រទេសកម្ពុជា បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីពេលថ្មីៗនេះថា៖ « មិនឡើងថ្លៃទេ ហើយបញ្ចុះតម្លៃថែមទៀតពី AEON​ ទៅលើទំនិញបរិភោគ និងទំនិញប្រើប្រាស់ ជាច្រើនប្រភេទ ចាប់ពីថ្ងៃទី ១៦ មីនា ដល់ ១៩ មេសា​​​ ឆ្នាំ២០២០ »។

ការប្រកាសរបស់ផ្សារទំនើបលក់រាយផលិតផលធំជាងគេក្នុងស្រុកមួយនេះ គឺដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ ស្របពេលទៅនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណាក្នុងប្រទេសកម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនកំពុងស្វះស្វែងទិញទំនិញផ្សេងសម្រាប់ស្តុកទុក។

យ៉ាងណាមិញការប្រើប្រាស់យុទ្ធសាស្រ្តមួយនេះ ក៏បានធ្វើឲ្យផ្សារទំនើប AEON​ ត្រូវបានចាត់ទុកជាផ្សារទំនើបដំបូងបង្អស់ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយ​ភាពភ័យខ្លាច និងចលាចលរបស់បងប្អូនប្រជាពលរដ្ឋ ដោយការរក្សា និងបញ្ចុះតម្លៃ ជាពិសេសផ្គត់ផ្គង់នូវផលិតដែលច្បាស់លាស់ ប្រើប្រាស់ប្រកបដោយទំនុកចិត្តនិងគ្រប់គ្រាន់ ខណៈដែលបច្ចុប្បន្នអាជីវករមួយចំនួនលក់ដូរឡើងថ្លៃ ឆ្លៀតឱកាសនិយម៕