មូលហេតុដែលក្រុមហ៊ុនលក់រាយ និងដឹកជញ្ជូនអាមេរិក ចំណាយលុយខ្ទង់លានដុល្លារ​អោយបុគ្គលិកខ្លួន…

មិនថាឡើយក្រុមហ៊ុនលក់រាយ និងដឹកជញ្ជូន ឫហាងលក់ទំនិញធំៗនៅអាមេរិក កំពុងតែមានការព្រួយបារម្ភខ្លាំង ខណៈដែលបុគ្គលិកបម្រើការនៅក្នុងនោះ រាប់ម៉ឺននាក់ដាក់ពាក្យសុំឈប់ធ្វើការ ចំណែកឯម្ចាស់អាជីវកម្មប្រើនៅយុទ្ធសាស្រ្តទាំងនេះដើម្បីមិនអោយបុគ្គលិករត់ចោលហាងឡើយ ។

បើយោងទៅតាមការចុះផ្សាររបស់ BNBC បានអោយដឹងថា យីហោលក់រាយមួយដ៏ធំបំផុតនៅអាមេរិក មានឈ្មោះថា Walmart ដែលមានបុគ្គលិកបម្រើការងារនៅក្នុងនោះប្រមាណជា ១៥០០០០នាក់ ហើយបុគ្គលិកខ្លះមានការភ័យខ្លាចនៃវីរុសកូរ៉ូណា ដោយបានដាក់ពាក្យសុំឈប់ពីកន្លែងធ្វើការ ហើយបានទៅសង្ងំនៅក្នុងផ្ទះ ។

ប៉ុន្តែក្រុមហ៊ុន Walmart មួយនេះមិនទាន់បិតទ្វារឡើយ ដោយត្រៀមលុយប្រមាណជា ៣៦៥លានដុល្លារសម្រាប់ជាការលើកទឹកចិត្តអោយបុគ្គលិករបស់ខ្លួនមកធ្វើការឡើងវិញ ដោយក្រុមហ៊ុនបានផ្តល់អោយម្នាក់សម្រាប់ការងារពេញម៉ោងនឹងទទួលបាន៣០០ដុល្លារ ចំណែកឯការងារក្រៅម៉ោងទទួលបាន ១៥០ដុល្លារ ។

មិនត្រឹមតែប៉ុនណ្ណោះទេ សូម្បីតែក្រុមហ៊ុនខ្នាតយក្សដែលលក់ទំនិញតាមប្រពន្ធ័អេឡិចត្រូនិច Amazon ក៏នឹងត្រៀមបុគ្គលិកប្រមាណជា ១០០០០០នាក់ដើម្បីបម្រើការនៅក្នុងក្រុមហ៊ុន ខណៈដែលបុគ្គលិកខ្លះក៏បានឈប់ ហើយក៏កំពុងតែរងចាំស្ថានភាពធូរស្បើយឡើងវិញ ។

មិនមែនត្រឹមតែមានក្រុមហ៊ុនពីរខាងលើដែលកំពុងតែមានការភ័យព្រួយ ចំពោះបញ្ហាដែលបុគ្គលិកសុំឈប់នោះទេ ប៉ុន្តែសូម្បីតែហាងភីហ្សាល្បីឈ្មោះរបស់អាមេរិក Domino’s Pizza ក៏កំពុងតែខ្វះបុគ្គលិកដឹកជញ្ជូនផងដែរ ហើយក្រុមហ៊ុនមួយនេះកំពុងតែត្រៀមបុគ្គលិកប្រមាណជា ១០០០០នាក់ទៀតដើម្បីឆ្លើយតបទៅលើការដឹកជញ្ជូន វាស្របពេលដែលវីរុសបានវាយលុកនៅអាមេរិក ។

សូមបញ្ជាក់ផងដែរថា សម្រាប់យីហោខ្លះនៅអាមេរិក នៅតែបើកទ្វារដដែលគ្រាន់តែភាគច្រើនប្រើសេវាកម្មដឹកជញ្ជូនទៅដល់ផ្ទុះប្រសិនបើទាក់ទងទៅនឹងអាហារបរិភោគ ហើយក៏មានបុគ្គលិកខ្លះអាចបម្រើការងារបានជាធម្មតាផងដែរ ។