អស្ចារ្យណាស់! ទីកន្លែងទាំង ១៤ ដែលមានព្រំដែនទន្លេ និងសមុទ្រប្រសព្វគ្នា

ធម្មជាតិគឺជាវត្ថុមួយដ៏អស្ចារ្យ។ ជាក់ស្តែង ដូចជាទន្លេដែលតូចៗ អាចលប់ដោយទន្លេធំៗបាន។ ប៉ុន្តែទោះជាយ៉ាងណា តើអ្នកដឹងទេ នៅពេលដែលកម្លាំងរបស់ទន្លេមួយ និងទំហំរបស់ទន្លេមួយ មានភាពខ្លាំងស្មើគ្នា នោះពួកវានឹងមិនមានទន្លេមួយណាលុប ទន្លេមួយណាបានឡើយ។

នេះជាទីកន្លែងទាំង ១៤ ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលពីទិដ្ឋភាពដ៏ស្រស់ស្អាត របស់ព្រំដែនទន្លេ និងសមុទ្រប្រសព្វ ៖ 

១) ទន្លេ Jiangling និង Yangtze (ប្រទេសចិន)

Jiangling គឺជាស្រុកមួយ នៅក្នុងខេត្ត Hubei ប្រទេសខាងត្បូង ក្នុងសាធារណរដ្ឋប្រជាមានិតចិន។ នៅទីនេះក៏មានទន្លេមួយឈ្មោះ Jiangling ផងដែរ ជាពិសេស ប្រសព្វគ្នាជាមួយនឹងទន្លេ Yangtze ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ី និងជាទន្លេដែលវែងជាងគេបំផុតទី ៣ របស់ពិភពលោក។

២) ទន្លេ Alaknanda និង Bhagirathi (ប្រទេស ឥណ្ឌា)

ទន្លេ Alaknanda គឺជាទន្លេបរិសុទ្ធ របស់ជនជាតិឥណ្ឌាសាសនាហិណ្ឌូ នៅរដ្ឋ Uttarakhand ជាពិសេសវាជាទន្លេដ៏សំខាន់ របស់ប្រជាជនឥណ្ឌាខាងជើង។ ទន្លេ Alaknanda ប្រសព្វជាមួយនឹងទន្លេ Bhagirathi ដែលជាទន្លេបរិសុទ្ធភាគខាងជើងមួយទៀត របស់អ្នកកាន់សាសនាហិណ្ឌូផងដែរ។

៣) សមុទ្រ Caribbean និងមហាសមុទ្រ អាត្លង់ទិក

សមុទ្រ Caribbean ស្ថិតនៅក្នុងតំបន់ត្រូពិច Hemisphere ខាងលិច។ ជាក់ស្តែង សមុទ្រនេះប្រសព្វជាមួយនឹង មហាសមុទ្រអាត្លង់ទិក ដែលជាមហាសមុទ្រធំជាងគេបង្អស់ទី ២ ។ ទោះបីជាសមុទ្រ Caribbean បែកចេញពីមហាសមុទ្រអាត្លង់ទិកក៏ដោយ ក៏សមុទ្រទាំង ២ នេះមិនលប់ចូលគ្នាដែរ។

៤) សមុទ្រខាងជើង និងសមុទ្រ Baltic

សមុទ្រខាងជើង គឺជាសមុទ្រដែលបែកចេញពី មហាសមុទ្រអាត្លង់ទិក និងលាតសន្ធឹងពីចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ហូល្លង់ ប៊ែលហ្សិក និងបារាំង។ មិនខុសពីគ្នាប៉ុន្មាននោះទេ សមុទ្រ Baltic ក៏បានបែកចេញពីមហាសមុទ្រអាត្លង់ទិកដែរ និងហ៊ុំព័ទ្ធដោយតំបន់ Scandinavia ប្រទេសហ្វាំងឡង់ និងអ៊ឺរ៉ុបភាគខាងជើង។

៥) ទន្លេ Rio Negro និង Solimoes (ប្រទេសប្រេស៊ីល)

Rio Negro (ត្រូវបានគេហៅវាថាជា ទន្លេខ្មៅ) គឺជាដៃទន្លេឆ្វេង ដ៏ធំបំផុតរបស់ព្រៃអាម៉ាហ្សូន និងជាទន្លេដែលធំជាងគេបំផុតផងដែរ។ រីឯទន្លេ Solimoes ក៏ជាទន្លេមួយដែលបែកចេញពីព្រៃអាម៉ាហ្សូនដែរ។ ជាពិសេស ទន្លេ Rio Negro និង Solimoes ប្រសព្វគ្នានៅឯព្រំដែនប្រទេសប៉េរូ។

៦) ទន្លេ Danube និង Ilz និង Inn (ប្រទេសអាល្លឺម៉ង់)

ទន្លេ Danube គឺជាទន្លេដែលវែងជាងគេទី ២ របស់ពិភពលោក ដែលហូរកាត់ប្រទេសចំនួន ១០ និងមានប្រវែង ២,៨៦០ គីឡូម៉ែត្រ។ ចំណែកទន្លេ Izz ជាទន្លេរបស់ព្រៃ Bavarian និងជាដៃទន្លេរបស់ Danube ផងដែរ។ ទន្លេទាំងពីរនេះ មកជួបគ្នាជាមួយទន្លេ Inn ក្នុងប្រទេសអាល្លឺម៉ង់។

៧) ទន្លេ Rhône និង Arve (ប្រទេសស្វីស)

ទន្លេ Rhône គឺជាទន្លេដ៏សំខាន់ ប្រចាំតំបន់អ៊ឺរ៉ុប មានទីតាំងក្នុងប្រទេសស្វីស និងមានប្រវែង ៨១៣ គីឡូម៉ែត្រ។ រីឯទន្លេ Arve ដែលជាទន្លេហូរកាត់ប្រទេសស្វីស និងប្រទេសបារាំង មានប្រវែង ១០០ គីឡូម៉ែត្រ និងបានក្លាយជាដៃទន្លេឆ្វេងរបស់ Rhône ផងដែរ។

៨) ទន្លេ Drava និង Danube (ទីក្រុង Croatia)

ទន្លេ Drava គឺជាទន្លេភាគខាងត្បូង កណ្តាលតំបន់អ៊ឺរ៉ុប និងមានប្រវែង ៧៤៩ គីឡូម៉ែត្រ។ ក្នុងនាមជាទន្លេដែលវែងជាងគេទី ២ ប្រចាំតំបន់អ៊ឺរ៉ុប ទន្លេ Danube ក៏ជាទន្លេដ៏សំខាន់បំផុតប្រចាំទ្វីបអ៊ឺរ៉ុបដែរ។ ជាក់ស្តែង ទន្លេ Drava គឺជាដៃទន្លេ Danube ផងដែរ។

៩) Green River និង Colorado River (សហរដ្ឋអាមេរិក)

Green River គឺជាទន្លេមួយមានប្រវែង ១,១៧០ គីឡូម៉ែត្រ ដែលមានទីតាំងនៅភាគខាងលិចសហរដ្ឋអាមេរិក ជាក់ស្តែងវាក៏ជាដៃទន្លេដ៏ធំរបស់ Colorado River ផងដែរ។ រីឯ Colorado River ជាទន្លេដ៏សំខាន់មួយ ស្ថិតនៅភាគនិរតីនៃសហរដ្ឋអាមេរិក និងភាគខាងជើងប្រទេសម៉ិកស៊ិក មានប្រវែងប្រមាណ ២,៣៣០ គីឡូម៉ែត្រ។

១០) ទន្លេ Tobol និង Irtysh (ប្រទេសរុស្ស៊ី)

ទន្លេ Irtysh គឺជាទន្លេដែលឆ្លងកាត់ប្រទេសរុស្ស៊ី ប្រទេសចិន និង Kazakhstan មានប្រវែងប្រមាណ ៤,២៤៨ គីឡូម៉ែត្រ។ រីឯទន្លេ Tobol គឺជាដៃទន្លេដ៏ធំមួយរបស់ទន្លេ Irtysh មានប្រវែងស្មើនឹង ១,៦៦០ គីឡូម៉ែត្រ ក៏បានមកប្រសព្វគ្នានៅទីក្រុង Tobolsk។

១១) ទន្លេ Chuia និង Katun (ប្រទេសរុស្ស៊ី)

ទន្លេ Chuia គឺជាទន្លេមួយដែលនៅតាមភ្នំ Altai ក្នុងប្រទេសរុស្ស៊ី និងមានប្រវែងប្រមាណ ៣២០ គីឡូម៉ែត្រ។ ទន្លេនេះបានមកជួបគ្នាជាមួយទន្លេ Kutan ដែលមានទីតាំងនៅភ្នំ Altai ភាគខាងត្បូង មានប្រវែង ៦៨៨ គីឡូម៉ែត្រ។

១២) ទន្លេ Mosel និង Rhine (ប្រទេសអាល្លឺម៉ង់)

ទន្លេ Mosel គឺជាទន្លេដែលហូរកាត់ប្រទេសបារាំង Luxembourg និងអាល្លឺម៉ង់ មានប្រវែងប្រមាណ ៥៤៥ គីឡូម៉ែត្រ។ វាបានមកជួបប្រសព្វគ្នាជាមួយទន្លេ Rhine ក្នុងប្រទេសអាល្លឺម៉ង់ ដែលវាជាទន្លេមួយ ក្នុងតំបន់អ៊ឺរ៉ុប មានប្រវែង ១,២៣០ គីឡូម៉ែត្រ។

១៣) ទន្លេ Black និង Aragvi (ប្រទេស Georgia)

Black River គឺជាទន្លេមួយ ដែលមានប្រវែង ២១ គីឡូម៉ែត្រ និងហូរចូលទៅក្នុងវាលល្បាប់ភក់ Okefenokee ក្នុងប្រទេសអាមេរិក ពីតំបន់ Georgia។ ទន្លេនេះបានមកជួបគ្នាជាមួយទន្លេ Aragvi ដែលនៅ Georgia ជម្រាលភាគខាងត្បូងនៃភ្នំ Caucasus ដែលទន្លេនេះមានប្រវែង ១១២ គីឡូម៉ែត្រការ៉េ។

១៤) ទន្លេ Kisha និង Belaya (ប្រទេសរុស្ស៊ី)

ទន្លេ Kisha គឺជាដៃទន្លេស្តាំ នៃទន្លេ Belaya ក្នុងភាគនិរតី ប្រទេសរុស្ស៊ី និងហូរកាត់រដ្ឋ Adygea ប្រវែង ៥២ គីឡូម៉ែត្រ។ រីឯទន្លេ Belaya គឺជាទន្លេដែលហូរកាត់តំបន់ Bashkortostan និងសហព័ន្ធរុស្ស៊ី ដែលមានប្រវែងរហូតដល់ទៅ ១,៤៣០ គីឡូម៉ែត្រ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload