កក្រើកវិស័យជំនួញ! ខេត្តព្រះស៊ីហនុនឹងក្លាយជា Sisters City នៃខេត្តស៊ីឈាន់ប្រទេសចិន
ខេត្តព្រះស៊ីហនុ គឺជាតំបន់កំពុងមានសក្តានុពលខ្លាំង គ្រប់វិស័យ តួយ៉ាង វិស័យទេសចរណ៍វិស័យអចលទ្រព្យ និងកំពុងបង្កើនការវិនិយោគទុនពីចិនកាន់តែច្រើនផងដែរ។
ស្របពេលដែលកំពុងមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ រដ្ឋាភិបាលខេត្តព្រះសីហនុ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព Sisters City ជាមួយខេត្តស៊ីឈាន់ប្រទេសចិនក្នុងរយៈពេលដ៏ខ្លីខាងមុខ។នេះបើយោងតាមសេចក្តីប្រកាសន៍របស់ក្រសួងទេសចរណ៍។
ដំណឹងដ៏ពិសេសនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Yu Wei ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទីក្រុងឈិនទូ និងជាប្រធានគណៈប្រតិភូទីក្រុងឈិនទូ នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ឯកឧត្តម ថោង ខុន បានបង្ហាញក្ដីរំពឹងថា កិច្ចសហប្រតិបត្តិការនេះ ជាការនាំទៅដល់ការសម្រេចគោលដៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ នៅឆ្នាំ២០២០។
ឯកឧត្តមបានលើកឡើងផងដែរ ពីការគិតគូធ្វើផែនការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រុងប្រយ័ត្ននិងការទទួលខុសត្រូវនទាំងការអភិវឌ្ឍផលិតផលទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញ ព្រមជាមួយការបណ្តុះបណ្តាលទាំងភាសាចិន ដែលត្រូវធ្វើព្រមគ្នាគឺដើម្បីធានាអោយមសនការអភិវឌ្ឍន៏មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ
គួរកត់សម្គាល់ថា កន្លងមក ទីក្រុងឈិនទូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធភាព (Sisters City) ជាមួយរាជធានីភ្នំពេញផងដែរ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ business-cambodia