វីដេអូចែកចាយពេញពិភពលោក ដូណាល់ត្រាំ មិន​ចេះ​ស្ទីល​ចាប់ដៃ​នៅ​អាស៊ាន (វីដេអូ)

លោក ដូណាល់ ត្រាំ បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​នេះ ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

នៅ​ពេល​បើក​កិច្ច​ប្រជុំ​ដំបូង លោក​ប្រធានាធិបតី​អាមេរិក ត្រូវ​គេ​កត់​សម្គាល់​ថា ហាក់​មិន​ទាន់​ដឹង​ច្បាស់​ពី​របៀប​ចាប់​ដៃ​របស់​មេ​ដឹកនាំ​អាស៊ាន (ចាប់​ដៃ​ខ្វែង​គ្នា)។ លោក ត្រាំ បាន​ប្រើ​របៀប​ចាប់​ដៃ​ធម្មតា ដែល​ផ្ទុយ​ពី​មេ​ដឹកនាំ​ផ្សេង​ទៀត។ ក្រោយ​ដឹង​ថា​ខ្លួន​ខុស​គេ លោក ត្រាំ បាន​ផ្ទុះ​សំណើច​បន្តិច ហើយ​ទាញ​ដៃ​ម្ខាង​ដែល​ចាប់​ដៃ​ជាមួយ​លោក Nguyễn Xuân Phúc នាយករដ្ឋមន្ត្រី​វៀតណាម ចេញ រួច​ខ្វែង​ដៃ​ដូច​គេ​ឯង​វិញ។

វីដេអូ​ចាប់​ដៃ​ខុស​របស់​លោក ដូណាល់ ត្រាំ កំពុង​ត្រូវ​បាន​ចែកចាយ​បន្ត​ពាស​ពេញ​បណ្ដាញ​សង្គម និង​សារព័ត៌មាន​ល្បីៗ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay