កាន់តែកក្រើកហើយ! ប៉ាកគីអាវ និង Jason Statham ចង់ប្រគួតក្បាច់គុណជាមួយ Jack Ma

ខ្សែភាពយន្តរឿង “Gong Shou Dao” ឬជាភាសាអង់គ្លេស “ The Art of Defense” បានអង្រួនពិភពគុណមិនស្ទើរទេ ក្រោយលេចតួមហាសេដ្ឋី Jack Ma ដែលត្រូវចាប់ដៃគូសម្តែងជាមួយ កំពូលតារាក្បាច់គុណដ៏ល្បីជាច្រើនរូប ហើយជាពិសេសនោះគឺ កុំកុំ និងលីលានជា តែម្តង។

ស្រាប់តែឥឡូវ លេចមុខ ស្តេចប្រដាល់ពិភពលោកគឺលោក ម៉ាន់នី ប៉ាក់គីអាវ បានស្នើសុំសេដ្ឋី Jack រកពេលប្រកួតគ្នា ក្រោយពីបានទស្សនាសាច់រឿង Gong Shou Dao ដែលមានរយៈពេលសរុបប្រមាណ ២០ នាទី។

គួរឲ្យដឹងទៀតថា រឿង Gong Shou Dao មួយនេះ ត្រូវបានដឹកនាំផលិតពីសំណាក់កំពូលតារាភាពយន្ត ដែលមានឈ្មោះ បោះសម្លេង យ៉ាងល្បីរន្ទឺ គឺ លោក Jet Li ដែលបងប្អូនខ្មែរយើងស្គាល់ច្បាស់ថា លីលានជា នោះ។ ខ្សែភាពយន្តមួយនេះ ត្រូវបានផលិតឡើង ក្នុងគោលបំណងលើកកំពស់សិល្បៈក្បាច់គុណចិនបុរាណ រួមមានកុងហ្វូ និងថៃជីជាដើម។

ប៉ាកគីអាវ ជាស្តេចប្រដាល់ហ្វីលីពីន

ត្រឡប់មករក ប៉ាកគីអាវ វិញបានបោះពាក្យសម្តីទៅលោកសេដ្ឋីក្នុងន័យលេងសើចយ៉ាងដូច្នេះថា៖ “សំណាងហើយលោកសេដ្ឋី ដែលមិនបានប៉ះខ្ញុំ។ តែប្រយ័ត្នត្រៀមខ្លួនណា ខ្ញុំនឹងទៅរកអ្នកនៅពេលណាមួយពុំខាន។”

(ពីឆ្វេងមកស្តាំ) លោក Jason Statham តារាភាពយន្តវាយតប់ និង អ្នកប្រដាល់ឈ្មោះ Gennady Golovkin

មិនត្រឹមតែអធិរាជប្រដាល់ម្នាក់នេះប៉ុណ្ណោះទេ ជាក់ស្តែង អ្នកប្រដាល់ឈ្មោះ Gennady Golovkin និងតារាភាពយន្តវាយតប់គ្នា ជនជាតិអង់គ្លេសម្នាក់ គឺលោក Jason Statham ក៏ចង់សាកវិជ្ជាគុណជាមួយលោកសេដ្ឋីផងដែរ។

លោក Jason បានចំអកឡកលើយ ថាប្រសិនបើបានជួប Jack លើសង្វៀនប្រកួត លោក​នឹងផ្តល់មេរៀនដល់សេដ្ឋីម្នាក់នេះ មិនឲ្យរត់រួចខ្លួនឡើយ។

គួរឲ្យដឹងផងដែរថា ទាំងប៉ាកគីអាវ និងលោក Jack Ma ពួកគេទាំងពីរមានចិត្តស្រឡាញ់​វិស័យសិល្បៈដូចគ្នា ក្រៅពីអាជីពជាអ្នកប្រដាល់ និងជាអ្នកនយោបាយក៏ដូចជាជំនួញរកស៊ី របស់ពួកគេរៀងៗខ្លួន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload