ក្តៅៗ! EDC នឹង​ផ្តាច់​ភ្លើង​រយៈពេល ៤​ថ្ងៃ នៅតំបន់មួយចំនួន ចាប់ពីថ្ងៃស្អែកនេះតទៅ

អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល ៤​ថ្ងៃ​នៅតាម​តំបន់​មួយ​ចំនួន​ចាប់ពី​ថ្ងៃទី​១៦ ដល់ ១៩​វិច្ឆិកា ២០១៧ ដើម្បី​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

តំបន់ និង​ពេលវេលា ដែល​ត្រូវផ្តាច់ភ្លើង​រួមមាន

១) ថ្ងៃទី១៦ ខែ​វិច្ឆិកា៖ សង្កាត់​ទំនប់​ទឹក ចោមចៅ​ទី៣ ចោមចៅ​ទី១ ដង្កោ បឹងកក់២ ទួលសង្កែ​ទី២ ភ្នំពេញ​ថ្មី គោកឃ្លាង សំរោងក្រោម និង​គោក​រកា ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ៤​ល្ងាច។

២) ថ្ងៃទី​១៧ ខែ​វិច្ឆិកា៖ សង្កាត់​ទឹកថ្លា ចោមចៅ​ទី៣ ច្បារ​អំពៅ១ ច្បារ​អំពៅ២ និរោធ ស្ទឹងមានជ័យ​ទី២ ស្ទឹងមានជ័យ​ទី៣ បឹងទំពន់​ទី១ និង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​អង្គស្នួល ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​៥ល្ងាច។

៣) ថ្ងៃទី​១៨ ខែ​វិច្ឆិកា៖ ឃុំ​ឆក់ឈើនាង សង្កាត់​ទួលទំពូង​ទី១ កាកាប​ទី២ ដើមមៀន ព្រែក​ឬស្សី តាខ្មៅ តាក្តុល ព្រែកហូរ និង​ព្រែកថ្មី ចាប់ពី​ម៉ោង៩​ព្រឹក ដល់ ៥​ល្ងាច។

៤) ថ្ងៃទី១៩ ខែ​វិច្ឆិកា៖ សង្កាត់​ក្រាំង​ធ្នង់ ឬស្សីកែវ គីឡូម៉ែត្រ​លេខ៦ ច្រាំងចំរេះ​ទី១ ច្រាំងចំរេះ​ទី២ កាកាប​ទី២ ចោមចៅ​ទី៣ ចោមចៅ​ទី១ តាខ្មៅ កំពង់​សំណាញ់ និង​ព្រែកហូរ ចាប់ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥​ល្ងាច៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay