កក្រើកវិស័យសិល្បៈ! មកដឹងមុខតំណែងពិតប្រាកដ អនាគតប្តី សុគន្ធ នីសា ហើយ

ចំណងស្នេហ៍រវាងតារាចម្រៀង សុគន្ធ នីសា និងលោក ចៅ សម្បត្តិ ដែលមានព័ត៌មានជាច្រើនចុះផ្សាយជាញឹកញាប់ថាឈ្មោះ សាំ បា នោះ បានកើតឡើងច្រើនឆ្នាំមកហើយ តែការពិតលោក សាំបា នោះមានឈ្មោះពិត ចៅ សម្បត្តិ ដែលមានតួនាទី Chief Operation Managerនៅក្រុមហ៊ុនធានារ៉ាប់រង មែនញូឡាយ ។ នេះបើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយពីភ្ញាក់ងារក្រុមហ៊ុនធានារ៉ាប់រង មែនញូឡាយ បង្ហើបចេញមក។

សម្រាប់ព័ត៌មានស្នេហារវាងតារាចម្រៀងកញ្ញា សុគន្ធ នីសា និងលោក ចៅ សម្បត្តិ បានកើតឡើងប្រមាណជាបួនទៅប្រចាំឆ្នាំមកហើយ ពោលគឺក្រោយពេលតារាស្រីរូបនេះបែក ពីលោក សុខ ជំនោរ មកម្ល៉េះ ហើយបុរសម្នាក់នោះគឺជា អណិកជនខ្មែរអាមេរិក ដោយបានមកកាន់ការងារនៅក្រុមហ៊ុន មែនញូឡាយ ក្នុងប្រទេសកម្ពុជា មានមុខតំណែងជា Chief Operation Manager។ ប៉ុន្តែព័ត៌មានកន្លងមកមិនធា្លប់ធ្លាយចេញមុខមាត់ពិត ឬមុខតំណាងលោក ចៅ សម្បត្តិ ដែលគេស្គាល់ថា លោក សាំ បា នោះទេ ព្រោះគ្រប់លើក សុគន្ធ នីសា តែងបដិសេធមិនទទួលយកឡើយ រហូតមានពាក្យ​ចចាមអារ៉ាម​មួយចំនួនថា អ្នកទាំងពីរបែកគ្នាក៏មានដែរ។

សុគន្ធ នីសា និងលោក ចៅ សម្បត្តិ ដែលមានតួនាទី Chief Operation Managerនៅក្រុមហ៊ុនធានារ៉ាប់រង មែនញូឡាយ

ទើបតែថ្មីៗនេះ ខណៈដែលមានព័តមានថា ឪពុកបេក្ខភាពកម្មវិធី The Voice Kisd Cambodia កុមារី ណូ ឈូស៊ីវហេង ជាគូដណ្តឹងតារារូបនេះ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនោះ ទើប សុគន្ធ នីសា ចេញមុខបដិសេធ និងបានទទួលស្គាល់ថា នាងមានគូដណ្តឹងត្រៀមរៀបការនៅចុងខែធ្នូខាងមុននេះ ប៉ុន្តែប្រវត្តិរូបអនាគតប្តីជាអ្នកណានោះ សុគន្ធ នីសា មិនទាន់បង្ហើបនៅឡើយ ។

ស្រាប់តែថ្ងៃនេះធ្លាយចេញរូបថតគូស្នេហ៍ សុគន្ធ នីសា នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យប្រភពពីភ្នាក់ងារក្រុមហ៊ុន មែនញូឡាយ ស្គាល់ច្បាស់ថា បុរសម្នាក់នេះមិនមែនឈ្មោះ សាំបា ទេ គឺឈ្មោះ ចៅ សម្បត្តិ មានទួនាទីជា Chief Operation Manager ហើយគាត់ក៏ជាអ្នកមានទ្រព្យស្តុកផងដែរ។

ព័ត៌មាននេះដ្បិតតែមិនទាន់ទទួលបានការបញ្ជាក់បន្ថែមពី សុគន្ធ នីសា ប៉ុន្តែពេលបែកធ្លាយរូបថតខាងលើនេះមក តារាស្រីក៏មិនទាន់ចេញមុខបដិសេធ ឬទទួលស្គាល់នៅឡើយទេ តែទោះយ៉ាងណា Kqube មិនមានចេតនា ធ្វើឲ្យប៉ះពាល់កិត្តិយស សុគន្ធ នីសា ឬលោក ចៅ សម្បត្តិ ហៅ សាំបា ដែលកំពុងល្បីថា ជាអនាគតប្តីតារាចម្រៀងស្រី ល្បីឈ្មោះនៅខែធ្នូនេះទេ គឺគ្រាន់តែចូលលើកយកព័ត៌មានពីភ្នាក់ងារនៅក្រុមហ៊ុន មែនញូឡាយ ឲ្យទស្សនិកជនបានដឹងតែប៉ុណ្ណោះ
សម្រាប់ព័ត៌មានពិតមួយរយភាគរយនោះ ក៏ប្រហែលជាជិតបើក​ចំហរ​ដែរ ខណៈដែលពិធីមង្គលការ សុគន្ធ នីសា ជិតមកដល់ តម្រូវឲ្យនាង បោះធៀបការអញ្ជើងមិត្តភក្តិចូលរួម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ amapapa

error: Content is protected !!