អនុវត្តរូបមន្តទាំងនេះជារៀងរាល់ព្រឹក នឹងទទួលបានសម្រស់ផ្ទៃមុខស្អាតដូចវ័យ១៨ឆ្នាំ

មនុស្សភាគច្រើន ជឿថាមានតែផលិតផលបែបវិទ្យាសាស្រ្ត និងបែបវេជ្ជសាស្រ្តទេ ដែលអាចជួយដល់សុខភាពសម្រស់បាន។ ប៉ុន្តែជាក់ស្តែង គ្មានអ្វីដែលល្អប្រសើរជាង រូបមន្តងាយៗតាមបែបធម្មជាតិនោះទេ។

ហេតុនេះហើយ ទើបថ្ងៃនេះយើងនឹងលើកឡើងនូវ រូបមន្តមួយដែលជួយឲ្យអ្នកមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ ដូចងាយុ ១៨ឆ្នាំ ដោយគ្រាន់តែប្រើកាហ្វេ និងទឹកដោះគោ ព្រមទាំងអនុវត្តវាជារៀងរាល់ព្រឹក តែប៉ុណ្ណោះ។

ចង់ដឹងថាងាយស្រួលយ៉ាងណានោះ តោះទៅតាមដានវិធីអនុវត្តទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

អ្វីដែលអ្នកត្រូវការ មានដូចជា៖

  • កាហ្វេម៉ដ្ឋ ដែលជាកាកកាហ្វេឆុងហើយ ក្នុងកំសៀវកាហ្វេ ពីព្រោះវាមានសភាពម៉ដ្ឋ មិនបំផ្លាញស្បែករបស់អ្នក
  • ទឹកដោះគោ ដែលមានជាតិខ្លាញ់ទាប (Low fat) ទើបជាការប្រសើរ
  • ចានគោមមួយ សម្រាប់លាយវាចូលគ្នា
  • ស្លាបព្រា ឬវែកមួយ (មិនត្រូវប្រើច្រាសទេ ពីព្រោះវាអាចជាប់សរសៃច្រាសអស់)

វិធីធ្វើ៖

  • ចាក់កាកកាហ្វេចូលទៅក្នុងចានគោម បន្ទាប់មកចាក់ទឹកដោះគោពីលើសមល្មម ដើម្បីឲ្យវាមានសភាពខាប់ និងកុំបណ្តោយឲ្យវារាវពេកឲ្យសោះ។
  • បន្ទាប់ពីកូរសព្វហើយ យកស្លាបព្រា ឬវែកមកដួសលាប ពាសពេញលើផ្ទៃមុខ និងចៀសវាងត្រង់រង្វង់ភ្នែក។
  • ទុកវាចោលរយៈពេលពី ១៥ ទៅ ២០ នាទី។
  • លាងសម្អាតចេញ ដោយទឹកក្តៅឧណ្ណៗជាការស្រេច។

នេះក៏ដោយសារតែ កាហ្វេមានសមត្ថភាពអាច ជម្រុះកោសិកាស្បែកចាស់ៗចោល ព្រមទាំងធ្វើឲ្យផ្ទៃមុខរបស់អ្នកមានភាពស្រស់ថ្លា ក្មេងជាងវ័យ។ មិនតែប៉ុណ្ណោះវាជួយឲ្យ លំហូរឈាមមានភាពប្រសើរឡើង ថែមទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload