ឈឺពងបែកមាត់មែនទេ? វិធីធម្មជាតិនេះអាចជួយព្យាបាលបាន

ដំបៅមាត់ ឬការហៅប្រចាំថ្ងៃថាពងបែកមាត់ (Mouth ulcers) និងឈឺដំបៅក ឬហៅថាពងបែកក្នុងក (Canker Sores) គឺវាពិតជាឈឺហើយពិបាកទ្រាំខ្លាំងណាស់ មិនថានៅពេលទទួលទានអាហារ ឬសូម្បីតែនៅពេលផឹកទឹកនោះទេ។ ម្យ៉ាងទៀតនៅពេលនិយាយវាក៏ធ្វើឲ្យអ្នកឈឺផងដែរ។

ជាទូទៅមានមនុស្សឆ្ងល់ថាហេតុអ្វីបានជាដំបៅមាត់នេះវាកើតមានឡើងទាំងដែលការញុំាអាហារប្រចាំថ្ងៃគឺល្អ ហើយការទទួលទានទឹកក៏មានអនាម័យល្អទៀតនោះ?

ពេលនេះប្រហែលជាមិនឆ្ងល់ទៀតទេនៅពេលអ្នកដឹងពីមូលហេតុរបស់វា។ កត្តាចម្បងដែលបណ្តាលឲ្យដំបៅមាត់ ឬភាសាសាមញ្ញហៅថាពងបែកមាត់នេះកើតឡើងគឺដោយសារកង្វះជាតិទឹក, ការកើនឡើងអាស៊ីតលើសប្រមាណ, ការញុំាហឹរ និងការទទួលទានអាហារប្រៃជ្រុល។  ម្យ៉ាងទៀតការទទួលទានគ្រឿងស្រវឹង និងការជក់បារីក៏អាចបណ្តាលឲ្យកើតមានពងបែកមាត់ (Mouth ulcers) និងពងបែកក្នុងមាត់ (Canker Sores) ផងដែរ។

ការព្យាបាលបញ្ហានេះដោយប្រើសារធាតុគីមី (ថ្នាំ) គឺអាចមានផលប៉ះពាល់ផងដែរ។ ដូចនេះហើយការព្យាបាលតាមបែបធម្មជាតិ គឺជាជម្រើសដ៏ល្អ និងងាយស្រួល ហើយថែមទាំងមិនមានផលប៉ះពាល់ទៀតផង។

ខាងក្រោមនេះគឺវិធីនៅក្នុងការកាត់បន្ថយពងបែកមាត់ និងពងក្នុងមាត់ត្រឹមតែរយៈពេល២នាទីប៉ុណ្ណោះ។ របស់ដែលអ្នកត្រូវការរួមមានដូចជា៖

  • អំបិល១ស្លាបព្រាកាហ្វេ
  • ទឹក១កែវ(ក្នុងសីតុណ្ហភាពធម្មតា)
  • ទឹកឃ្មុំ១ស្លាបព្រា
  • ទឹកក្រូចឆ្មារ២ស្លាបព្រាបាយ
  • ទឹកក្តៅល្មម១ពែង

ឥលូវនេះចាប់ផ្តើមអនុវត្តន៍តាមជំហានទាំងនេះ៖

  • លាយអំបិលជាមួយទឹកនៅក្នុងកែវឲ្យសប់ រួចខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកអំបិលនេះ
  • ខណៈពេលដែលអ្នកខ្ពុរទឹកអំបិលអ្នកត្រូវធ្វើយ៉ាងណាឲ្យទឹកអំបិលនោះប៉ះត្រូវតំបន់ដែលមានដំបៅ
  • បន្ទាប់ពីខ្ពុរមាត់អស់រយៈពេល២នាទីមក អ្នកត្រូវស្តោះទឹកអំបិលចេញ
  • លាយទឹកក្រូចឆ្មារនៅក្នុងពែងទឹកក្តៅល្មម
  • ខ្ពុរមាត់អ្នកម្តងទៀតជាមួយនឹងទឹកក្រូចឆ្មារដែលអ្នកបានលាយរួចប្រហែល២នាទីទើបស្តោះចេញ រួចផឹកទឹកធម្មតា
  • ចុងក្រោយយកទឹកឃ្មុំលាបនៅលើដំបៅក និងមាត់ ហើយទុករយៈពេល៥នាទី រួចលេបទឹកឃ្មុំដែលអ្នកលាបនោះចូលទៅ។

ធ្វើបែបនេះនៅពេលយប់មុនពេលចូលគេង វានឹងជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានភ្លាមៗ។ ម្យ៉ាងទៀតនៅពេលព្រឹកឡើងអ្នកនឹងសម្គាល់ឃើញថាពងបែកមាត់ និងដំបៅក្នុងកនោះវានឹងថយចុះយ៉ាងខ្លាំង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!