អបអរសាទរ! គម្រោង​កំពង់ផែ​ទី១ នៅ​ខេត្ត​កំពត នឹង​ចាប់​សាងសង់​ឡើង​នៅ​ចុង​ខែ​ធ្នូ​នេះ

គម្រោង​សាងសង់​កំពង់ផែ​ទេសចរណ៍​នៅ​ខេត្ត​កំពត ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៩​លាន​ដុល្លារ ក្រោម​ជំនួយ​បច្ចេកទេស​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) នឹង​ចាប់​សាងសង់​ឡើង​នៅ​ចុង​ខែ​ធ្នូ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​ទេសចរណ៍។

តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ទេសចរណ៍ ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ខេត្ត​កំពត មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១៦​ម៉ឺន​នាក់ និង​រំពឹង​ថា ភ្ញៀវ​នឹង​កើន​ឡើង​ជាច្រើន​ម៉ឺន​នាក់​ទៀត បន្ទាប់​ពី​គម្រោង​នេះ​បញ្ចប់។ ដោយ​ហេតុ​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវតែ​មាន​សណ្ដាប់ធ្នាប់ និង​រៀបរយ​ជាមុន​ដូចជា​ផ្លូវ​ថ្នល់ ស្ពាន សេវា​ស្នាក់នៅ និង​តម្លៃ​អចលនទ្រព្យ​ដទៃ​ទៀត ក៏​នឹង​ត្រូវ​កើន​ឡើង​នៅ​តំបន់​នេះ​ដែរ។

មន្រ្តី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍន៍​រចនា​សម្ព័ន្ធ​នៃ​បណ្ដា​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេ​មេគង្គ។ ការ​រចនា​ប្លង់​មេ​នៃ​គម្រោង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍ និង​ជំនួយការ​បច្ចេកទេស​ពី ADB ដែល​នឹង​ត្រូវ​ចំណាយ​រយៈពេល ២​ឆ្នាំ​កន្លះ ដើម្បី​សាងសង់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!