តារាភាពយន្តទាំង ១០ ដែលរកប្រាក់ចំណូលច្រើនជាងគេបំផុតប្រចាំឆ្នាំ២០១៧

បើយោងតាមវេបសាយដ៏ល្បីមួយរបស់អាមេរិក ដកស្រង់ពីទស្សនាវដ្តី Forbes ចុះផ្សាយនាថ្ងៃ ទី ៧ ខែកញ្ញា ឆ្នាំ ២០១៧ នេះ បានឲ្យដឹងថា តារាប្រុស ១០ ដួងខាងក្រោមនេះ រកចំណូលបានច្រើនជាងគេសម្រាប់ឆ្នាំ ២០១៧។ ក្នុងនោះ លោក Mark Wahlberg តារាភាពយន្តអាមេរិក ឈរនៅលេខរៀងទី ១។ 

សូមតាមដាន ១០ នាក់ខាងក្រោមនេះ៖

១០) លោក Ashkay Kumar រកចំណូលបាន ៣៥.៥ លានដុល្លារអាមេរិក

លោកសម្តែងក្នុងវិស័យភាពយន្ត Bollywood របស់ ឥណ្ឌា អស់រយៈពេល ២៥ ឆ្នាំមកហើយ។

៩) លោក Salman Khan រកចំណូលបាន ៣៧ លានដុល្លារអាមេរិក

លោកជាតារា Bollywood ដ៏ល្បីម្នាក់ ហើយក្នុងឆ្នាំនេះ បានសម្តែងក្នុងភាពយន្តរឿង Tubelight និង រឿង Sultan រកចំណូលបានយ៉ាងច្រើនសន្ធឹក។

៨) លោក Shah Rukh Khan រកចំណូលបាន ៣៨ លានដុល្លារអាមេរិក

តារាប្រុស Shah Rukh Khan រកបាន ៣៨ លានដុល្លារក្នុងឆ្នាំនេះ ព្រមទាំងជាតួអង្គសំខាន់ក្នុងរឿង “Jab Harry met Sejal”, “Raees” និង “Tubelight” ដែលនីមួយៗមានរយៈពេលសរុបជាងពីរម៉ោងឯណោះ។

៧) លោក Tom Cruise រកចំណូលបាន ៤៣ លានដុល្លារអាមេរិក

Tom Cruise ជាតារាជួរមុខម្នាក់ នៃវិស័យភាពយន្ត ហូលីវូដ របស់អាមេរិក ថ្មីៗនេះបានសម្តែងក្នុងរឿង The Mommy ដ៏ល្បី ដែលមានរយៈពេលសរុបជិតពីរម៉ោង។

៦) លោក Robert Downey Jr. រកចំណូលបាន ៤៨ លានដុល្លារអាមេរិក

លុយភាគច្រើន (ថ្លៃដើម) ដែលតារាហូលីវូដម្នាក់នេះរកបាន ក្នុងឆ្នាំ២០១៧ នេះ គឺបានមកពីរឿង “Avengers: Infinity War” ដែលនឹងត្រូវចាកបញ្ចាំង នាឆ្នាំ ២០១៨ ខាងមុខនេះ។ 

៥) លោក Jackie Chan រកចំណូលបាន ៤៩ លានដុល្លារអាមេរិក

លោក Jackie Chan ដែលបងប្អូនខ្មែរយើងស្គាល់ច្បាស់ថា ឈិន ឡុង នោះ ក៏មិនណយប៉ុន្មានដែរ ព្រោះរូបលោកនៅតែមិនព្រមបោះបង់អាជីព ជាតារាសម្តែងក្នុងភាពយន្តវាយតប់គ្នា ទោះក្នុងវ័យ ៦៣ យ៉ាងណាក្តី។

៤) លោក Adam Sandler រកចំណូលបាន ៥០.៥ លានដុល្លារអាមេរិក

កុងត្រារវាងផលិតកម្មភាពយន្ត Netflix និងតារាកំប្លែងហូលីវូដម្នាក់នេះ ធ្វើឲ្យរូបលោករកចំណូលបានយ៉ាងច្រើនសន្ធឹក នៅក្នុងឆ្នាំ ២០១៧ នេះ។

៣) លោក Vin Diesel រកចំណូលបាន ៥៤.៥ លានដុល្លារអាមេរិក

ឥឡូវនេះ លោកមានវ័យ ៥០ ឆ្នាំទៅហើយ បានប្រឡូកចូលវិស័យភាពយន្តតាំងពីឆ្នាំ ១៩៧៥ មកម៉្លេះ។ លោកទទួលប្រយោជន៍យ៉ាងច្រើនពីរឿង “The Fate of the Furious” ដែលទទួលការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់អ្នកនិយមទស្សនាភាពយន្តហូលីវូដ។

២) លោក Dwayne “The Rock” Johnson រកចំណូលបាន ៦៥ លានដុល្លារអាមេរិក

បងប្អូនខ្មែរយើងប្រហែលធ្លាប់ជាបានឃើញ បុរសសាច់ដុំធំម្នាក់ មានរហ័សនាមថា “The Rock” ក្នុងវិស័យកីឡាកាស WWE របស់អាមេរិក។ ពិតណាស់លោកក៏ជា តារាភាពយន្តម្នាក់ផងដែរ ព្រមទាំងរកចំណូលបានមិនតិចនោះទេ។ សម្រាប់ឥឡូវ បុរសកូនពីរម្នាក់នេះ មានវ័យ ៤៥ ឆ្នាំហើយ។

១) លោក Mark Wahlberg ចំណូលឆ្នាំនេះគឺ ៦៨ លានដុល្លារអាមេរិក

លោក Mark រកលុយបានយ៉ាងសន្ធឹក ពីវិស័យភាពយន្តហូលីវូដ ពិសេសភាពយន្តរឿង Daddy’s Home បែបកំប្លុកកំប្លែង ក៏ដូចជា ស៊េរីភាពយន្ត Transformers ជាដើម (“Transformers: The Last Knight” ដែលចាក់បញ្ចាំងក្នុងឆ្នាំ ២០១៧ នេះ មានរយៈពេលប្រមាណ ២ ម៉ោង កន្លះ)៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload

error: Content is protected !!