តើប្រទេសទាំង ៨ ដែលធ្លាក់ នឹងចូលរួមដណ្តើមពានរង្វាន់អ្នកធ្លាក់ World Cup 2018 មែនទេ?

បន្ទាប់ពីការប្រកួតជម្រុះ ក្នុងតំបន់សម្រាប់ពានរង្វាន់ World Cup បានបញ្ចប់ទៅ មានប្រទេសជាច្រើនបានខកចិត្តយ៉ាងខ្លាំង ដោយសារតែពួកគេបានបាត់បង់កៅអីសម្រាប់លេងក្នុងពានរង្វាន់ដ៏ធំមួយនេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានស្នើសុំឲ្យមានការប្រកួតពានរង្វាន់ World Cup of Losers ដែលជាពានរង្វាន់មួយ សម្រាប់ប្រទេសធំៗមួយចំនួនដែលមិនអាចឆ្លងផុតទៅលេងនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៨ខាងមុខនេះ។

ការផ្តួចផ្តើមគំនិតមួយនេះ បានចាប់ផ្តើមមានសន្ទុះយ៉ាងខ្លាំង បន្ទាប់ពីប្រទេសអ៊ីតាលីដែលជាម្ចាស់ជើងឯក World Cup ចំនួន៤សម័យ ត្រូវបានធ្លាក់ដោយសារប្រទេសស៊ុយអ៊ែត កាលពីដើមសប្តាហ៍នេះ។

បញ្ជីឈ្មោះនៃប្រទេសធំៗ ដែលនឹងអាចចូលរួមដណ្តើមពានរង្វាន់មួយនេះរួមមាន សហរដ្ឋអាមេរិក ប្រទេសហូឡង់ ប្រទេសឈីលី ប្រទេសកូតឌីវ័រ ប្រទេសវែល ប្រទេសអៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ ដោយឡែកសមាជិកទី ៨អាចជាប្រទេសកាមេរ៉ូន ប្រទេសហ្គាណាឬក៏ប្រទេសស្កតឡែន។

ក្នុងពេលនេះ ប្រធានសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិក បានបញ្ជាក់ថាពួកគេកំពុងតែព្យាយាមបង្កើតពានរង្វាន់មួយនេះឡើង និងធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះប្រព្រឹត្តឡើងមុនពេលការប្រកួត World Cup ចាប់ផ្តើមផងដែរ៕

កីឡាករប្រទេសអ៊ីតាលីបន្ទាប់ពីធ្លាក់ពី World Cup

កីឡាករសហរដ្ឋអាមេរិកបន្ទាប់ពីធ្លាក់ពី World Cup

កីឡាករប្រទេសហូឡង់បន្ទាប់ពីធ្លាក់ពី World Cup

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload