សេដ្ឋី១០រូប ដែលជាម្ចាស់ភាគហ៊ុនធំៗក្នុងក្រុមហ៊ុន Facebook

លោក Mark Zuckerberg ស្ថានិបកហ្វេសបុក ជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញសង្គមដ៏ល្បីល្បាញនៅលើកពិភពលោក និ​ង​ជាមហាសេដ្ឋីវ័យក្មេងរបស់សហរដ្ឋអាមេរិកនោះ ពិតជាបានផ្លាស់ប្តូរពិភព​ជាច្រើន​តាម​រយៈ​ការប្រើប្រាសហ្វេសប៊ុកស​ម្រា​ប់​​ការងារ ទំនាក់ទំនង និងការកម្សាន្តជាដើម។ លោកជាសហគ្រិនជោគជ័យវ័យក្មេងលើអាជីវកម្មបច្ចេកវិទ្យា ដោយបង្កើត​ហ្វេ​ស​​ប៊ុកដំបូងនៅឆ្នាំ២០០៤ នៅក្នុងបន្ទប់ស្នាក់នៅសម្រាប់សិស្សរបស់សាលា Harvard។ គិតត្រឹមឆ្នាំពី២០១៧នេះ ក្រុមហ៊ុនហ៊ុន Facebook មានអ្នកប្រើប្រាស់ជាង២ពាន់លាននាក់ នៅជុំវិញពិភពលោក ហើយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានលក់ភាគហ៊ុនបន្ថែមជាង៥ពាន់លានដុល្លារ ធ្វើឲ្យម្ចាស់ភាគហ៊ុនថ្មីកើនឡើងបន្ថែម។

តើអ្នកណាខ្លះជាម្ចាស់ភាគហ៊ុនធំៗក្នុងក្រុមហ៊ុន Facebook ហើយគិតជាទឹកប្រាក់មានតម្លៃប៉ុន្មានពាន់លានដុល្លារ?

១) លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុន Facebook

មហាសេដ្ឋីវ័យក្មេង Mark បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន Facebook និងជាអ្នកបង្កើតកម្មវិធីទំនាក់ទំនងដ៏ល្បីល្បាញមួយនេះ។ ទ្រព្យសម្បត្តិរបស់សេដ្ឋីវ័យក្មេងរូបនេះចាប់ផ្តើមកើនឡើងខ្លាំងបន្ទាប់ពីក្រុមហ៊ុន Facebook បោះលក់ IPO របស់ខ្លួនលើទីផ្សារភាគហ៊ុនជាសាធារណៈ។ គិតមកត្រឹមម៉ោងនេះ លោក Mark Zuckerberg មានទ្រព្យផ្ទាល់ខ្លួន ៧៣.៤ពាន់លានដុល្លារ ជាប់ជាមហាសេដ្ឋីមានបំផុតលំដាប់លេខ៥លើពិភពលោក ដែលមានភាគហ៊ុនសរុប ២៨% ស្មើប្រហែល ៣០ពាន់លានដុល្លារ។

២) លោក Jim Breyer ជាស្ថាបនិកក្រុមហ៊ុន Breyer Capital

Jim Breyer & Accel Partners លោកជាវិនិយោគិនមួយរូបដែលឆ្លាតវៃដោយហ៊ានបោះទុនរាប់រយលានដុល្លារតាំងពី Facebook មិនទាន់ល្បីល្បាញ ដោយគាត់ទស្សទាយថាក្រុមហ៊ុនមួយនេះនឹងរីកចម្រើនខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខ។ គិតត្រឹមឆ្នាំ២០១៧នេះ លោក Jim Breyer មានភាគហ៊ុនចំនួន ១១% ស្មើប្រហែល ១២ពាន់លានដុល្លារអាមេរិក។

៣) លោក Dustin Moskovitz សហស្ថាបនិកក្រុមហ៊ុន Facebook

លោកជាមិត្តរួមជំនាន់និងជាបុគ្គលដ៏សំខាន់មួយរូបដែលបានចូលរួមគំនិតជាច្រើនក្នុងការបង្កើតិកម្មវិធីទំនាក់ទំនងសង្គមដ៏ល្បីមួយនេះ។ លោកមានអាយុប្អូនលោក Mark តែ៨ខែប៉ុណ្ណោះ បច្ចុប្បន្នលោក Dustin មានភាគហ៊ុនក្នុងក្រុមហ៊ុន Facebook ចំនួន ៧.៦% ស្មើប្រហែល ៨ពាន់លានដុល្លារអាមេរិក។

៤) លោក Yuri Milner ជាស្ថាបនិកក្រុមហ៊ុន Digital Sky Teachnologies

គាត់ជាវិនិយោគិនដែលហ៊ានបោះទុន ២០០លានដុល្លារក្នុងឆ្នាំ២០០៩ បច្ចុប្បន្នមានភាគហ៊ុន ៥.៤% ស្មើប្រហែល ៦ ពាន់លានដុល្លារអាមេរិក។

៥) លោក Eduardo Saverin ជាសហស្ថាបនិកក្រុមហ៊ុន​ Facebook

ជាមិត្តរួមជំនាន់ជាមួយលោក Mark Zuckerberg ជាមិត្តស្នាក់នៅជាមួយគ្នាក្នុងសាលា Harvard រហូតមកដល់ពេលនេះ លោក Eduardo Saverin មានភាគហ៊ុន ៥% ស្មើប្រហែលជាង៥ពាន់លានដុល្លារអាមេរិក។

៦) លោក Sean Parker ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Facebook

ជាបុគ្គលដែលចូលមកធ្វើការឲ្យក្រុមហ៊ុន Facebook តាំងពីមិនទាន់រីកចម្រើន ហើយបានទាកទាញវិនិយោគិនជាច្រើនឲ្យបោះទុនចូលក្រុមហ៊ុន Facebook។ លោកមានភាគហ៊ុន ៤% ស្មើប្រហែលជាង៤ពាន់លានដុល្លារអាមេរិក។

៧) លោក Peter Thiel ជាសហស្ថាបនិកក្រុមហ៊ុន PayPal

ជាអ្នកវិនិយោគិនដំបូងបំផុតក្នុងក្រុមហ៊ុន Facebook ដោយពេលនោះលោកហ៊ានបោះទុន ៥០មឺនដុល្លារឲ្យលោក Mark Zuckerberg ដើម្បីពង្រីកក្រុមហ៊ុន។ សព្វថ្ងៃលោកមានភាគហ៊ុន ២.៥% ស្មើប្រហែល៣ពាន់លានដុល្លារអាមេរិក។

៨) លោក Bill Gates ជាសហស្ថាប​និកក្រុមហ៊ុន Microsoft

ជាមហាសេដ្ឋីលំដាប់លេខ២លើពិភពលោក មានភាគហ៊ុន ១.៣% ស្មើប្រហែល២ពាន់លានដុល្លារ។

៩) លោក Chris Hughes ជាសហស្ថាបនិកក្រុមហ៊ុន Facebook

ធ្លាប់ជាមិត្តស្នាក់នៅរួមបន្ទប់ជាមួយ Mark Zuckerberg កាលរៀននៅសកលវិទ្យាល័យ Harvard ហើយក៏ជាសហស្ថាបនិកមួយរូ​បរបស់ Facebook ផងដែរ។បច្ចុប្បន្នមាន ១% ស្មើ​ប្រហែលជាង ១ពាន់លានដុល្លារអាមេរិក។

១០)​ លោក Li Ka-Shing ជាមហាសេដ្ឋីមានបំផុតរបស់ហុងកុង

លោក Li Ka-Shing មានភាគហ៊ុន ០.៨% មានតម្លៃស្មើប្រហែល១ពាន់លានដុល្លារអាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia