កីឡដ្ឋាន​បាល់ទាត់ទាំង ៧ ដែលសាងសង់ថ្លៃជាងគេបំផុតនៅលើពិភពលោក

មក​ទល់​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក សុទ្ធតែ​មាន​កីឡដ្ឋាន​ដែល​ត្រូវ​បាន​សាងសង់ ក្នុង​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក។ ហើយ​កីឡដ្ឋាន ដែល​គេស្គាល់​ថា មាន​តម្លៃ​សាងសង់​ថ្លៃ​បំផុត​លើ​ពិភពលោក ភាគច្រើន​ស្ថិត​នៅ​សហរដ្ឋអាមេរិក និង​ពីរ​ប្រទេស​ផ្សេង​ទៀត​។

១) កីឡដ្ឋាន Mercedes-Benz នៅ​ប្រទេសសហរដ្ឋ​អាមេរិក

  • តម្លៃ​សាងសង់: ជាង ១.៨២ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់ទាត់ Atlanta United
  • បើក​ដំណើរការ: ឆ្នាំ២០១៧
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា៖ ៧១,០០០នាក់

២) កីឡដ្ឋាន MetLife នៅ​ប្រទេសហរដ្ឋអាមេរិក

  • តម្លៃ​សាងសង់: ជិត ១.៦០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប New York Giant និង New York Jets
  • បើក​ដំណើរការ: ឆ្នាំ២០១០
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៨២,៥៦៦​នាក់

៣) កីឡដ្ឋាន Yankee នៅ​ប្រទេសសហរដ្ឋអាមេរិក

  • តម្លៃ​សាងសង់: ជាង ១.៥០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប New York Yankees និង ក្រុម​បាល់ទាត់ New York City FC
  • បើក​ដំណើរ​ការ: ឆ្នាំ២០០៩
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៤៩,៦៤២​នាក់

៤) កីឡដ្ឋាន Montreal Olympic នៅ​ប្រទេស​កាណាដា

  • តម្លៃ​សាងសង់: ជាង ១.៥០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: មិន​មាន​ច្បាស់​លាស់
  • បើក​ដំណើរការ: ឆ្នាំ​១៩៧៦
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៨០,០០០​នាក់

៥) កីឡដ្ឋាន Wembley នៅ​ប្រទេសអង់គ្លេស

  • តម្លៃ​សាងសង់: ជាង ១.៤០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស និង ក្រុម​បាល់ទាត់ Tottenham Hotspur (បណ្ដោះអាសន្ន)
  • បើក​ដំណើរការ: ឆ្នាំ​២០០៧
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៩០,០០០​នាក់

៦) កីឡដ្ឋាន AT&T នៅ​ប្រទេសសហរដ្ឋអាមេរិក

  • តម្លៃ​សាងសង់: ជាង ១.៣០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប Dallas Cowboys
  • បើក​ដំណើរការ: ឆ្នាំ២០០៩
  • ទំហំ​ផ្ទុក​អ្នកទស្សនា: ៨០,០០០​នាក់

៧) កីឡដ្ឋាន Levi’s នៅ​ប្រទេសសហរដ្ឋអាមេរិក

  • តម្លៃ​សាងសង់: ជាង ១.៣០ ពាន់​លាន​ដុល្លារ​អាមេរិក
  • ប្រើប្រាស់​ដោយ: ក្រុម​បាល់អោប San Francisco 49ers
  • បើក​ដំណើរការ: ឆ្នាំ​២០១៤
  • ទំហំ​ផ្ទុក​អ្នក​ទស្សនា: ៦៨,៥០០​នាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay