នាវាមុជទឹកកម្សាន្តទាំង១០ ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

សម្រាប់អ្នកមានមួយចំនួនតែងតែរកវិធីដើម្បីបង្ហាញឲ្យអ្នកដទៃឃើញថា ខ្លួនជាអ្នកមាន និងអស្ចារ្យជាងគេតាមរយៈការប្រើសម្ភារៈ និងយានជំនិះទំនើបៗតម្លៃថ្លៃជាដើម។ ជាក់ស្តែងអ្នកមាន ឬសេដ្ឋីមួយចំនួនបានចំណាយលុយដើម្បីទិញនាវាមុជទឹកជិះកម្សាន្តផ្ទាល់ខ្លួន ដែលនាវាមុជទឹកខ្លះមានតម្លៃថ្លៃខ្លាំងហួសពីការគិត។ ខាងក្រោមនេះ ជានាវាមុជទឹកកម្សាន្តផ្ទាល់ខ្លួនរបស់អ្នកមានមួយចំនួន ដែលវាមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ តើនាវាទាំងនោះមានរូបរាង និងអស្ចារ្យបែបណាទើបមានតម្លៃថ្លៃខ្លាំង។

១០) នាវាមុជទឹកកម្សាន្ត Nautilus VAS Luxury មានតម្លៃ ២.៧ លានដុល្លារអាមេរិក

វាអាចផ្ទុកអ្នកដំណើរបាន ៨នាក់ និងអាចស្ថិតនៅក្រោមទឹករយៈពេល៤ថ្ងៃ។ វាមានកន្លែងចេញទៅមើលទេសភាពក្នុងទឹក មានបន្ទប់ទឹក មានបារតូច និងមានឧបករណ៍ចាក់តន្ត្រីជាដើម។

៩) នាវាមុជទឹកកម្សាន្ត Triton 3300/3 មានតម្លៃ ៣ លានដុល្លារអាមេរិក

វាអាចផ្ទុកអ្នកបើកម្នាក់ និងអ្នកដំណើរពីរនាក់ចូលទៅក្នុងទឹកជម្រៅ ៣,៣០០ហ្វីត។ តាមរយៈរូបរាងរបស់វា អ្នកដំណើរអាចមើលឃើញទេសភាពជុំវិញ ហើយបើងងឹតនាវានេះមានពន្លឺ LED បំភ្លឺបរិស្ថានជុំវិញផងដែរ។

៨) នាវាមុជទឹកកម្សាន្ត Marion Hyper-Sub មានតម្លៃ ៣.៥ លានដុល្លារអាមេរិក

វាអាចជាទូកនៅលើទឹកផង និងជានាវាមុជទឹកផង។

៧) នាវាមុជទឹកកម្សាន្ត Nomad 1000 មានតម្លៃ ៦.៥ លានដុល្លារអាមេរិក

នាវាមុជទឹកនេះអាចធ្វើដំណើរបានចម្ងាយ ១០០០miles និងអាចនៅក្រោមទឹកបានរហូតដល់ទៅ ១០ថ្ងៃ។ វាអាចផ្ទុកអ្នកដំណើរបាន ៣០នាក់ និងមុជចូលដល់ក្នុងទឹកជម្រៅ ១០០០ហ្វីត។

៦) នាវាមុជទឹកកម្សាន្ត Proteus មានតម្លៃ ៨ លានដុល្លារអាមេរិក

វាអាចជាទូកជិះកម្សាន្តលើទឹក និងជានាវាមុជទឹកកម្សាន្តដែលផ្ទុកអ្នកដំណើរបានរហូតដល់ទៅ១៤នាក់។ តាមរយៈរូបរាងរបស់វា អ្នកដំណើរអាចទស្សនាទេសភាពក្រោមទឹកយ៉ាងងាយស្រួល។

៥) នាវាមុជទឹកកម្សាន្ត Deepsea Challenger មានតម្លៃ ៨ លានដុល្លារអាមេរិក

គោលបំណងរបស់ Jame Cameron ក្នុងការបង្កើតនាវាមុជទឹកនេះ គឺដើម្បីទៅឲ្យដល់បាត Mariana Trench ដែលជាកន្លែងជ្រៅជាងគេរបស់មហាសមុទ្រក្នុងពិភពលោក។ លោកអាចធ្វើវាបាន ហើយស្ថិតនៅទីនោះប៉ុន្មានម៉ោង។ ពេលឡើងមកលើវិញ លោកបានធ្វើឯកសារបង្ហាញពីបទពិសោធន៍របស់លោកនៅទីនោះ។

៤) នាវាមុជទឹកកម្សាន្ត Yellow Submarine មានតម្លៃ ១២លានដុល្លារអាមេរិក

វាអាចស្ថិតនៅក្រោមទឹកដល់ទៅ១សប្តាហ៍ ដែលល្អបំផុតសម្រាប់អ្នកចូលចិត្តរុករកក្រោមបាតសមុទ្រ។

៣) នាវាមុជទឹកកម្សាន្ត Seattle 1000 មានតម្លៃ ២៥ លានដុល្លារអាមេរិក

វាជានាវាមុជទឹកដ៏ធំ មានបីជាន់ និងអាចស្ថិតនៅក្រោមទឹកបានរហូតដល់ទៅ២០ថ្ងៃ ហើយមានកន្លែងជាច្រើននៅក្នុងនាវានេះដូចជាផ្ទះបាយ បន្ទប់គេងជាដើម។ វាជានាវាមុជទឹកប្រណិតមួយនៅក្នុងពិភពលោក។

២) នាវាមុជទឹកកម្សាន្ត Phoenix 1000 មានតម្លៃ ៨០ លានដុល្លារអាមេរិក

នាវាមុជទឹកនេះមាន បន្ទប់គេង១០ កន្លែងហាត់ប្រាណ បន្ទប់ញុំាស្រា Jacuzzis និងកន្លែងផ្សេងទៀត។ វាអាចមុជដល់ជម្រៅ ១០០០ហ្វីត និងមាននាវាមុជទឹកតូចៗដែលអាចផ្តាច់ខ្លួនចេញពីវា ហើយមុជចូលទៅជម្រៅជ្រៅបន្ថែមទៀត។

១) នាវាមុជទឹកកម្សាន្ត Migaloo មានតម្លៃ ២.៣ ពាន់លានដុល្លារអាមេរិក

វាជានាវាមុជទឹកផង និងជាទូកជិះកម្សាន្តផង ហើយមានប្រវែងរហូតដល់ទៅ ៣៧៥ហ្វីត។ វាមើលទៅដូចជាទីក្រុងបណ្តែតទឹក។ វាមានកន្លែងជាច្រើនរួមទាំង បន្ទប់មើលកុន បណ្ណាល័យ កន្លែងហាត់ប្រាណ បន្ទប់លេងហ្គេម បន្ទប់បោកគក់ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ prahpeay