គាំទ្រស្នាដៃកូនខ្មែរ! ចិញ្ចឹមឃ្មុំយកទឹក រកចំណូលប្រមាណជា ៣,០០០ ដុល្លារអាមេរិកក្នុងមួយខែ

ឃ្មុំ ជាប្រភេទសត្វល្អិតមួយប្រភេទក្នុងពួកភូមជាតិមានទឹកផ្អែមសម្រាប់ទទួលទាន ព្រមទាំង​អាច​ព្យាបាលជម្ថឺបានផងដែរ រីឯសំណុសរបស់វាគឺទុកសសម្រាប់ធ្វើក្រមួន។

អ្នកប្រហែលជាធ្លាប់តែដឹងផងដែរថា ឃ្មុំគឺជាពពួកសត្វដែលរស់នៅក្នុងព្រៃតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ កសិករវ័យ៣២ឆ្នាំ លោក សេង សុវណ្ណី បានផ្លាស់ប្តូរពីពួកវាពីក្នុងព្រៃមករស់នៅក្នុងស្រុកវិញ។

អ្នកចិញ្ជឹមឃ្មុំវ័យក្មេង លោក សេង សុវណ្ណី បានប្រាប់ពាណិជ្ជកម្មកម្ពុជាថា  ប្រសិនបើ​លោកអ្នកមាន​ចំណាប់​​អារម្មណ៍ចង់រក​ស៊ីចិញ្ចឹមឃ្មុំរកចំណូល​ខ្ទង់ពាន់ដុល្លារអាមេរិក​ដូចជារូបលោក ត្រូវការដើមទុន​មិនច្រើនលើសលប់នោះទេ។

លោកបានបន្តថា បើអ្នកចង់រកស៊ីមុខរបរនេះ អ្នកគួរតែរកស៊ីពីតូចទៅធំ ។ អ្នកអាចសាកល្បងក្នុងទ្រង់​ទ្រាយ​សមល្មម ប្រហែលជា ១០ ទៅ១៥ ធុងក៏បាន ដែលធុងដាក់ឃ្មុំ១ តម្លៃត្រឹមតែ១៦៥ដុល្លារ​ប៉ុណ្ណោះ ។​​ ដូចនេះ បើ១០ធុងអ្នកត្រូវចំណាយប្រាក់ប្រមាណ១,៦៥០ដុល្លារអាមេរិកប៉ុណ្ណោះ។

តួយ៉ាង អ្នកត្រូវចំណាយសម្រាប់សំម្ភារមួយចំនួនផ្សេងទៀតដូចជា ធុងយកទឹកឃ្មុំ បំពុងផ្សែង មួក កាំបិតចៀ អំបោស ជើងទម្រធុងឃ្មុំជាដើម។

ជាធម្មតាឃ្មុំ ផលិតទឹកបានលឿនណាស់ ដោយអាស្រ័យលើតំបន់ដែលសំបូរផ្កា ដែលអាចប្រមូលបាន ១ទៅ២ ដងក្នុ​ង​មួយ​ខែ ដែលក្នុងមួយលីត្រ លោកអាចលក់បានប្រមាណពី ២០ដុល្លារ សម្រាប់ការ​បោះដុំ និង ២៥ដុល្លារសម្រាប់ការលក់រាយ ។

លោកបានបញ្ជាក់ បើចង់រកបានចំណូលខ្ទង់ពាន់ដុល្លារអាមេរិកដូចរូបលោក អ្នកចង់ចិញ្ចឹមទាំង​ឡាយ​គួរតែដាក់ពី១០ទៅ១៥ធុង ហើយត្រូវជ្រើសរើសទីតាំងអំណោយផលផងដែរ។

បើអ្នកមានចិត្តចង់ចិញ្ចឹមវា ហើយទទួលបានចំណុលច្រើន អ្នកត្រូវដឹងថា ៖

  • ខ្លាចឃ្មុំទិច ឬអត់?
  • ត្រូវដឹងថារដូវគ្មានផ្កា វាជាពេលលំបាកជាងគេ រវល់ជាងគេ
  • ត្រូវការចុះ និងថែទាំឃ្មុំ ក្នុងព្រៃក្នុងចំការ មិនមែននៅក្នុងការិយាល័យ
  • ជាការងាររត់គ្រប់ទីកន្លែង ព្រោះបើអ្នកនៅស្ងៀមអ្នកក៏មិនមានចំណូល
  • ដោយសារវាជាសត្វ ចឹងតែយើងមិនប្រយ័ត្នអាចវា ស្លាប់ចោលសំបុក ឬហើរចោលសំបុកដែរ​មិនចេះថែឃ្មុំវារិចរឹល អស់ពីសំបុក។

យ៉ាងណាមិញលោក ក៏បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋខ្មែរ​ទាំងអស់ថា បើតាំងចិត្តធ្វើអ្វីមួយគឺធ្វើដោយក្តីស្រឡាញ់​​​និងត្រូវដាក់ចិត្តថា មិនត្រូវធ្វើវាតែមួយរយៈនោះទេ តែត្រូវដាក់ចិត្តធ្វើវាឲ្យអស់មួយជីវិត។

គួរជម្រាបផងដែរថា លោក សេង សុវណ្ណី វ័យ៣២ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ ដែលអាចរកប្រាក់​ចំណេញ​ ​ពី​​ការចម្រាញ់យកទឹកឃ្មុំបានប្រមាណជា៣,០០០ដុល្លារអាមេរិកក្នុងមួយខែ។

ប្រសិនបើលោកអ្នកចង់ជ្រាបនូវព័ត៌មានបន្ថែមទាក់ទងទៅនឹងការចិញ្ចឹម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦៩ ៨០០ ០២៨ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia