ញាុំម្អមស្ទើររាល់ថ្ងៃ តើមានដឹងថាម្អមជួយព្យាបាលអ្វីខ្លះសម្រាប់ខ្លួនអ្នក?

ម្អមមិនគ្រាន់តែជារុក្ខជាតិសម្រាប់ធ្វើជាអាហារដែលមានពេញនិយមនៅក្នុងគ្រួសារប៉ុណ្ណោះទេ តែវាត្រូវបានគេចាត់ទុកជាឱសថដ៏មានប្រសិទ្ធភាពនៅក្នុងការព្យាបាលផងដែរ។

ម្យ៉ាងទៀតមនុស្សយើងមានជំងឺជាច្រើនដែលបណ្តាលមកពីពពួកវីរុសដូចជា candida, herpes, influenza, និង strep ។ ហើយការរីករាលដាលនៃវីរុសទាំងនេះគឺបណ្តាលមកពីការប៉ះពាល់ស្បែករបស់អ្នកជាមួយសត្វចិញ្ចឹមផ្សេងៗ ឬសត្វល្អិតខាំ ឬក៏ឆ្លងតាមផ្លូវភេទជាដើម។ ម្យ៉ាងទៀតជំងឺឆ្លងអាចបញ្ឈប់បានដោយការចាក់វ៉ាក់សាំង និងអាចព្យាបាលបានតាមរយៈថ្នាំប្រឆាំងវីរុស។ ប៉ុន្តែអ្នកមិនចាំបាច់ស្វែងរកទិញថ្នាំនោះទេ ប្រសិនបើអ្នកមានម្អមនៅក្នុងផ្ទះ ឬនៅតាមយ៉ផ្ទះរបស់អ្នក នោះអ្នកអាចប្រើវាដើម្បីសម្លាប់វីរុសដែលបណ្តាលឲ្យមានជំងឺបាន។

ហេតុនេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ម្អម ដែលជាឱសថដើម្បីធ្វើឲ្យយើងមានសុខភាពល្អ និងជួយដោះស្រាយបញ្ហាជំងឺដែលទាក់ទងនឹងវីរុសផ្សេងៗ។

១) កម្ចាត់ជំងឺគ្រុនផ្តាសាយ

ម្អមជួយក្នុងការប្រយុទ្ធប្រឆំាង និងប្រើជាថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយបានយ៉ាងល្អពីព្រោះវាអាចព្យាបាល និងទប់ស្កាត់ពពួកវីរុស បាក់តេរី និងសារធាតុផ្សិតជាដើម។

២) កម្ចាត់ជាតិពុល

ម្អមវាជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងជាឱសថសម្រាប់សម្លាប់ពពួកមេរោគផងដែរ។

៣) ជម្រុញការការពារ

ក្រៅពីជួយកម្ចាត់ជាតិពុលចេញពីរាងកាយនោះ វាក៏ជួយបង្កើនប្រព័ន្ធភាពសុំាបានទៀតផង។ ការជួយបង្កើនប្រព័ន្ធភាពសុំានេះគឺដើម្បីផលិតកោសិកាឈាមសនៅខណៈពេលដែលរាងកាយកំពុងបង្កើនសមត្ថភាពដើម្បីទប់ទល់នឹងវីរុសដែលរាលដាល។

៤) បង្ការការឆ្លងរោគតាមផ្លូវដង្ហើម

នៅក្នុងរដូវមួយដែលភាសាយើងសាមញ្ញហៅថារដូវនៃជំងឺផ្តាសសាយនោះគឺអ្នកមិនចង់ឲ្យខ្លួនអ្នកមានជំងឺនេះទេ តើពិតទេ? ជាការពិតណាស់! ដូចនេះម្អមគឺជាឱសថធម្មជាតិដែលអាចសំលាប់មេរោគតាមរយៈផ្លូវដង្ហើមឬសួតបាន។ ហើយហេតុនេះហើយបានជាវាក្លាយជាឱសថដែលមានប្រជាប្រិយភាពនៅក្នុងការព្យាបាលជំងឺក្អកមាន់, ជំងឺរលាកទងសួត, រលាកបំពង់ក និងជំងឺហឺតដែលជំងឺទាំងនេះជាប្រភេទនៃជំងឺផ្លូវដង្ហើម។

ទន្ទឹមនឹងនេះដែរក្រៅពីជួយប្រយុទ្ធប្រឆាំងនឹងវីរុសហើយ វាក៏ជួយព្យាបាលភាពទន់ខ្សោយខាងផ្លូវចិត្ត និងផ្លូវកាយ និងជំងឺបាក់ទឹកចិត្ត ឬនឿយហត់អស់កម្លាំងទៀតផង។ ហើយវានឹងធ្វើឲ្យអ្នកទទួលបានភាពខ្លាំងក្លា និងមានអារម្មណ៍ល្អប្រសើរជាងមុនបានផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload