ប្រសិនបើអ្នកត្បាល់ត្រចៀក ហើយឃើញសញ្ញា៨យ៉ាងនេះ តើមានអ្វីកើតឡើង?

នេះជារឿងពិត ៨ យ៉ាង ដែលលោកអ្នកកុំមើលរំលង

វាជារឿងធម្មតាទៅហើយ ដែលលោកអ្នកតែងតែសំអាតត្រចៀកម្តងម្កាល ដោយប្រើសំឡីត្បាល់ស្លឹកត្រចៀក។  សូមពិនិត្យមើលអោយច្បាស់ចំពោះរូបភាពអាចម៌ត្រចៀកទាំងនោះ ។

១) អាចម៌ត្រចៀកពណ៌ប្រផេះ

បើអាចម៌ត្រចៀក គ្រាន់តែមានពណ៌ប្រផេះសុទ្ធនោះ សូមកុំបារម្ភឡើយ ព្រោះនេះគ្រាន់តែជាកំអែលធម្មតាប៉ុណ្ណោះ។  បរិយាកាស ដីហុយ វាតែងតែហើរចូលត្រចៀក មនុស្សគ្រប់រូប។

២) អាចម៌ត្រចៀកមានឈាម

ពេលអ្នកសម្អាតត្រចៀក ឃើញមានឈាមជាប់សំឡីត្បាល់ បានន័យថា លោកអ្នកកំពុងរលាកក្រដាសត្រចៀកហើយ។ កុំទុកយូរអោយសោះ វានឹងធ្វើអោយប៉ះពាល់ការស្តាប់របស់លោកអ្នក។  សូមទៅជួបគ្រូពេទ្យជាប្រញាប់។

៣) អាចម៌ត្រចៀកពណ៌ត្នោត

ពេលត្បាល់ត្រចៀកឃើញមានពណ៌ត្នោតក្រម៉ៅជាប់តាមសំឡី មានន័យថា អ្នកមានបញ្ហាតប់ប្រមល់ ឬ ស្ត្រេសខ្លាំង។ សូមចំណាយពេល ២ ទៅ ៣ ថ្ងៃ ទៅលំហែរអារម្មណ៏ជាមួយធម្មជាតិដោយទុករឿងស្មុគស្មាញទាំងអម្បាលម៉ាណមួយឡែកសិនចុះ។

៤) អាចម៌ត្រចៀកពណ៌ខ្មៅ

បើត្បាល់ឃើញពណ៌ខ្មៅតែម្តង ហើយត្បាល់លើក្រោយលែងឃើញវិញ មានន័យថា មិនមានបញ្ហាធំដុំទេ ព្រោះនេះជាកំទេចធូលីផ្សេងៗ។ តែបើខ្មៅក្តាំងខ្លំាំង សូមប្រញាប់ទៅរកពេទ្យឯកទេសត្រចៀកភ្លាម។ នេះជាការដុះផ្សិតយ៉ាងពិតប្រាកដ។

៥) អាចម៌ត្រចៀកពណ៌ស

អាចម៌ត្រចៀកពណ៌ស ជាសញ្ញានៃកង្វះខាតវីតាមីន និង សារធាតុបំពេញបន្ថែមក្នុងខ្លួនរបស់លោកអ្នក ជាពិសេសជាតិដែក និង ជាតស្ពាន់ធ័រ។ សូមណែនាំអោយទទួលទានសណ្តែក ស្រូវសាលី បន្ថែមក្នុងរបបអាហារ។

៦) អាចម៌ត្រចៀកក្លិនមិនល្អ

បើមានក្លិនអាក្រក់ចេញពីសំលី ក្រោយត្បាល់ វាជាសញ្ញានៃការឆ្លងមេរោគនៅក្នុងត្រចៀកហើយ។  ប្រការនេះអ្នកជួបស្ថានភាព ហ៊ឹងត្រចៀក បែបលីឡូងៗញឹកញាប់។ កុំទុកយូរ សូមទៅពិនិត្យជាមួយគ្រូពេទ្យឯកទេសម្នាក់។

៧) អាចម៌ត្រចៀកមានជាតិខ្លាញ់រអិល

នេះជាសញ្ញានៃការរលាកត្រចៀកហើយ។ បើមានពេលទំនេរសូមទៅពេទ្យបន្តិចទៅ។

៨) អាចម៌ត្រចៀកស្ងួត

ស្រួលពន្យល់គឺ លោកអ្នកខ្វះជាតិខ្លាញ់ក្នុងខ្លួន ។ មួយផ្នែកទៀតគឺអ្នកមានបញ្ហាស្បែក និង ជំងឺរលាកស្បែក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thetruthkh