Andrew Hallam អាចក្លាយជាសេដ្ឋី ដោយសាតែប្រាក់ខែគ្រូបង្រៀន

លោក Andrew Hallam អាចថាជាបុរសម្នាក់ដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្ញើចសរសើរ ព្រោះលោកគ្រាន់ តែជាគ្រូបង្រៀនម្នាក់ប៉ុណ្ណោះ តែអាចបង្កើតភាពមានបានរបស់ខ្លួន ដោយពឹងតែលើប្រាក់ខែជាគ្រូបង្រៀនប៉ុណ្ណោះ ហើយក៏មិនត្រឹមតែជាគ្រូបង្រៀនប៉ុណ្ណោះទេ តែថែមទាំងជាអ្នកនិពន្ធសៀវភៅផងដែរ ហើយសៀវដែលលោកបាននិពន្ធល្បីមានឈ្មោះថា Millionaire Teacher។

ដឹងទេថា តើ លោក ​Andrew Hallam មានវិធីសាស្រ្តអ្វី ទើបលោកអាចបង្កើតភាពមានបានរបស់ខ្លួន ដោយសារតែប្រាក់ខែគ្រូបង្រៀននេះ?

កាលពីលោក មានវ័យ ១៩ ឆ្នាំ លោកបានធ្វើការនៅឃ្លាំងសម្រាប់ទុករថយន្ត ដើម្បីសន្សំលុយសម្រាប់បង់ថ្លៃការរៀនសូត្រ នៅថា្នក់មហាវិទ្យាល័យ។ កំឡុងពេលដែលលោកធ្វើការនៅ ទីនោះលោក បានជួបនឹងជាងរថយន្តម្នាក់ឈ្មោះ Russ។ កំឡុងពេលនោះដែរ មានមិត្តម្នាក់ធ្វើការជាមួយលោកបានប្រាប់លោក ថាប្រសិនបើ លោក Russ ចង់និយាយជាមួយលោកពីលុយ ចូរស្ដាប់គាត់ទៅ។

យ៉ាងណាមិញ លោក Andrew Hallam បានសួរទៅមិត្តម្នាក់នោះវិញថា ហេតុអ្វីបានជាខ្ញុំត្រូវទៅស្ដាប់ លោក Russ បើគាត់ត្រឹមតែជា ជាងរថយន្តសាមញ្ញម្នាក់ប៉ុណ្ណោះ។ តែវាផ្ទុយពីអ្វីដែល លោក Andrew Hallam បានគិត ​លោក Russ ដែលជាជាងរថយន្តសាមញ្ញនេះបានក្លាយជា អ្នកប្រឹក្សារបស់លោក Andrew Hallam ដោយចៃដន្យ។

លោក Andrew Hallam បានឲ្យដឹងថា លោក Russ បានបង្រៀនរូបលោកពី​ឥទ្ធិពលនៃ ការវិនិយោគតិចតួច ក្នុងរយៈពេលវែង។ មិនតែប៉ុណ្ណោះ បុរសជាងឡានសាមញ្ញម្នាក់នោះក៏បានជំរុញលោកឲ្យប្រើប្រាស់ផ្នែកនៃលុយសម្រាប់អាហារថ្ងៃត្រង់ប្រហែល៣.៥០ដុល្លារក្នុងមួយថ្ងៃ ឬប្រមាណជា ១០០ដុល្លារក្នុងមួយខែ ដើម្បីទៅបើកគណនីវិនិយោគលើកដំបូងរបស់លោកផងដែរ

លោកបានស្ដាប់តាម បុរសជាងឡាននោះហើយក៏បានវិនិយោគជាបណ្ដើរៗ ក្នុងកំឡុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ ដោយបានវិនិយោគសន្សំ១០០ដុល្លារក្នុងមួយខែ។ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅថ្នាក់មហាវិទ្យាល័យ លោក ទទួលបានការងារជាគ្រូបង្រៀន ភាសាអង់គ្លេស ហើយចំនួនប្រាក់ខែលោកបានរហូតដល់ ២៨០០០ដុល្លារក្នុងមួយឆ្នាំ យកទៅផ្ទះបន្ទាប់កាត់ថ្លៃពន្ធអស់។

លោក៏អាចគេចផុតពីការបង់ថ្លៃការជួលកន្លែងស្នាក់នៅដោយលោកបានជួយដាក់ផ្សព្វផ្សាយពាណិជ្ជកម្មនៃ កន្លែងលោកស្នាក់នៅនោះនៅលើទស្សនាវដ្ដីនិងកាសែត។ លោកជិះកង់ធ្វើការ ហើយលោកក៏ទិញអាហារធូរថ្លៃទិញមានpasta និងដំឡូងបារាំង ពីហាងគ្រឿងទេស ប៉ុន្តែលោកក៏បរិភោគងាវ ឬគ្រំដើម្បីមានជីជាតិប្រតេអ៊ីនផងដែរ។ លោកបាន សង់ថ្លៃកម្ចីថ្លៃសិក្សា ១២០០០ដុល្លារត្រឹមតែរយៈមួយឆ្នាំក្រោយលោកបានបញ្ចប់ការសិក្សា។ បន្ទាប់មកលោកក៏ចាបើផ្ដើមសម្រុកវិនិយោគលើទីផ្សារអប់រំ រហូតក្លាយជា សេដ្ឋីដោយសារតែប្រាក់ខែគ្រូបង្រៀននេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *